ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមក្មេងអាណាធិបតេយ្យផ្គើននឹងបទបញ្ជា លេងជះទឹក​ បាត​ម្សៅ​ នៅចំ​ណុចខាងលិចភូមិតាំងស្រឹង​ ផ្លូវ៤៤​

74

កំពង់ស្ពឺ​ ៖ ទទួលបាន​ព័ត៌មាន​ពីរប្រជាពលរដ្ឋ​ថា​មានក្មេង​មួយក្រុម​ធ្វើ​សកម្មភាព​លេងជះទឹក​ បាត​ម្សៅ​កាលពី​វេលាម៉ោង១៥និង៥០នាទីនៅចំណុ​ច​ ខាងលិចភូមិតាំងស្រឹង​តាម​ផ្លូវជាតិលេខ​៤៤​ចន្លោះគីឡូម៉ែត្រ៤២_៤៣​ ក្នុងភូមិតាំងស្រឹង​ ឃុំសង្កែសាទប​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍​ឯក​ ប៊ុត​ ប៊ុនធឿន​ អធិការ​នគ​រ​បាល​ស្រុក​ឱរ៉ាល់​ ដោយបានការឯកភាពបញ្ជាពី​លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ន​គ​របាល​ខេត្ត​កំពង់ស្ពឺ​ បានដឹក​នាំកម្លាំងចុះទៅកា​ន់គោលដៅខាងលើ​ ជាក់ស្តែង​ក្រុម​ក្មេងអាណា​ធិបតេយ្យទាំងនោះបានរត់គេចចោលម៉ូតូ​និងដប​ម្សៅ​ ធុងទឹក​ ជាដើម​។

នៅទីតាំង​ខាងលើបន្សល់ទុកម៉ូតូចំនួន៨គ្រឿង (១)ម៉ូតូម៉ាកC125ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់​ស្ពឺ​ 1L.​4359​ សេរី​ 2018​ (២)ម៉ូតូម៉ាកC125​ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ​ 1H.5323​សេរី​2016​ (៣)ម៉ូតូម៉ាកC12​5​ពណ៌ខ្មៅពាក់ផ្លាក​លេ​ខកំពង់ស្ពឺ​ 1H.4541​ សេរី2016​ (៤)ម៉ូតូម៉ា​កC125ពណ៌ក្រហម(បិតស្កុតពណ៌ខ្មៅ)ពាក់ផ្លា​កលេខកំពង់ស្ពឺ​ 1H.0706​ សេរី2013​ (៥)​ម៉ូតូម៉ាកC12​5ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1​CQ​.5766​ សេរី201​4​ (៦)ម៉ូតូម៉ាកC125ពណ៌​ខ្មៅ​ពាក់ផ្លាកលេខភ្នំពេញ​1BS.3221​ សេរី20​1​1​ (៧)ម៉ូតូម៉ាកC125ពណ៌ខ្មៅពាក់ផ្លាកលេខក​ណ្ដាល1M.7862សេរី2011​ (៨)ម៉ូតូម៉ាក​C12​5ពណ៌ខ្មៅ(បិតស្កុតពណ៌ស)គ្មានផ្លាកលេខ សេ​រី2​014​ ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ស្រុក​ឱរ៉ាល់​បានដឹក​ជញ្ជូនម៉ូតូទាំង​ ៨គ្រឿង​មកកាន់អធិការដ្ឋាននគរបាលស្រុកដើ​ម្បី​ស្នើសុំ​យោបល់​ដឹកនាំ​នីតិវិធី​បន្ដ​។

 

បើតាមស្នងការខេត្ត ជាការសំណូមពរ​ ដល់អាណាព្យាបាលមេត្ដា​ជួយណែនាំ​អប់រំ​ប្រដៅកូនចៅ​ កុំឲ្យធ្វើទង្វើ​ឬ​សកម្មភាព​ណាមួយដែលបង្កភាពចលាចល​ប៉ះពា​ល់​ដល់សង្គម​ ពិសេស​មហាជន​ ប្រជាពលរដ្ឋ​មិនអាចទទួល​យ​កបាន​ ….។

ក្នុងសន្និសីទនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៧ ខែមេសានេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស ផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ​ ហើយមន្ត្រីរាជការ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រា និងធនាគារ គឺធ្វើការធម្មតានៅថ្ងៃចូលឆ្នាំខ្មែរ​ នាថ្ងៃទី១៣-១៤-១៥ និង១៦ ខែមេសាខាងមុខនេះ។ ប៉ុន្តែការទទួលទេវតា ​ នៅតាមផ្ទះធ្វើឡើងជាធម្មតា។ ដោយឡែករដ្ឋនឹងសងវិញនូវថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នៅពេលដែលជំងឺកូវីដ១៩លែងមាននៅក្នុងប្រទេសកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងទៀតថា កន្លែងដែលមានសុវត្ថិភាពបំផុតនាពេលនេះគឺកន្លែងធ្វើការងារដូចជាតាមរោងចក្រ តាមស្ថាប័នរដ្ឋជាដើម។ បើបើកឲ្យមានការដើរលេងកម្សាន្តនៅក្នុងឱកាសចូលឆ្នាំ នោះក្រោយចូលឆ្នាំខ្មែរអាចនឹងមានហានិភ័យខ្ពស់បំផុត។ សម្តេចហ៊ុន​ សែន ក្នុងនាមប្រមុខរដ្ឋាភិបាល បានអំពាវនាវឲ្យមានការកត់បន្ថយការធ្វើដំណើរទៅកាន់ស្រុកកំណើត ឬតំបន់កម្សាន្តនានាក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ ក្នុងគោលដៅកាត់បន្ថយការចម្លងមេរោគ។

នេះគឺជាវិធានការមួយក្នុងចំណោមវិធានការផ្សេងៗទៀត ដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនៅក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង