ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រប់ប្រភេទកីឡាទាំងអស់សុទ្ធតែ ស្រុតចុះនូវគុណផល

68

ភ្នំពេញ៖ក្នុងតំណាក់កាលនៃការរាតត្បាតនៃជម្ងឺកូវីដ ១៩នោះគ្រប់ប្រភេទកីឡាទាំងអស់សុទ្ធតែស្រុតចុះនូវគុណផល(Perfomance)

ទោះបីជាមានការហ្វឹកហាត់នៅតាមផ្ទះតាមកម្មវិធីរបស់គ្រូបងថ្វឹកក៏ដោយ ។

និយាយដោយឡែកសម្រាប់ប្រភេទកីឡាតេក្វាន់ដូI.T.F (International Taekwondo Federation)កីឡាករប៉ា់ល់ ជីវ័ន្ដដែលជាម្ចាស់មេ

ដាយមាសពិភពលោកបាននិយាយថាការហ្វឹកហាត់តាមផ្ទះគឺមិនបានដិតដល់ដូចការហ្វឹកហាត់នៅតាមក្លិប ឬកន្លែងប្រមូលផ្ដុំឡើយទោះបីគ្រូ

​ផ្ដល់មកឲ្យនូវកម្មវិធីហ្វឹកហាត់ក៏ដោយ ។

កីឡាករ ប៉ាល់ ជីវ័ន បាននិយាយថា «ការហ្វឹកហាត់នៅផ្ទះសម្រាប់កីឡាករទាំងអស់គឺ មិនមានការហ្វឹកហាត់ដិតដល់ដូចយើងហាត់នៅកន្លែងប្រមូលផ្ដុំទេព្រោះពួកគេភាគច្រើនមិនមានការតាំងចិត្តហ្វឹកហាត់ឲ្យស់ពីកម្លាំងកាយចិត្តខ្លួនឯងដូចការហ្វឹកហាត់ដែលមានគ្រូត្រួតពិនិត្យណែនាំ នោះទេ។

ការហ្វឹកហាត់នៅផ្ទះ អាចថា កីឡាករកីឡាការិនីធ្វើបានតែលំហាត់ណាមួយដែងាយៗ និយាយរួមទាល់តែមានការជម្រុញពីគ្រូមានការណែនាំពីគ្រូមានការហ្វឹកហាត់ផ្លាស់ប្ដូរបទពិ

សោធន៍គ្នាទើបមានការរីកចម្រើនលឿនតែបើយើងហាត់តែខ្លួនឯងចឹងគឺគ្រាន់តែជាលំហាត់ងាយៗ ដូចជាសម្រួលសសៃដៃ សសៃជើងគាត់មិនអោយរឹងប៉ុណ្ណោះ។»

ក្នុងនាមជាគ្រូបង្វឹកនិងជាកីឡាករតេក្វាន់ដូITFមួយរូបដែនោះជីវ័នបានបន្តថា«បើនីយាយពីបច្ចេកទេសរបស់កីឡាករវិញវាអាចនឹងធ្លាក់ចុះបើទោះកីឡាករនោះគាត់ល្បីខ្លាំងយ៉ាងណាក៏ដោយ ក៏គុណផលអាចធ្លាក់ចុះបានដែរ ព្រោះថាគាត់មិនមានការហ្វឹកហាត់ដិតដល់ មិនមានការណែនាំពីគ្រូ បច្ចេកទេសនេះវាត្រូវធ្វើចេះទើបវាមានប្រសិទ្ធភាព ទាត់ចេល្អ ឬក៏វៃចេល្អ ហើយលឿន និងកម្លាំងល្អនេះ ទើបរីកចម្រើនបានឆាប់រហ័ស។»

ពាក់ព័ន្ធជាមួយនឹងការស្ដារគុណភាពរបស់អត្កពលិកឡើងវិញត្រូវចំណាយពេលប៉ុន្មាន បើសិនជាក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកការប្រមូលផ្ដុំឡើងវិញ? កីឡាករដដែលរូបនេះបានតបថា «សម្រាប់ប្រភេទកីឡាតេក្វាន់ដូអាយ ធី អេហ្វ នេះ បើសិនជាយើងនិយាយពីការយកគុណភាពកម្រិតខ្ពស់វិញគឺយើងត្រូវការពេលហ្វឹកហាត់រយៈពេល ២ទៅ៣ខែ ទើបយើងអាចប្រមូលកម្លាំងអោយខ្លាំងឡើងវិញ

រាល់ពេលដែលយើងត្រៀមទៅប្រកួតនៅក្រៅប្រទេសម្ដងៗ គឺយើងត្រៀមរយៈពេល ២ទៅ៣ខែ ការហ្វឹកហាត់នេះ គឺទាមទាំងហ្វឹកហាត់ទាំងព្រឹក ថ្ងៃ និងល្ងាច ទើបយើងអាចមានលទ្ធភាពទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នៅក្រៅប្រទេសបាន ហើយវាបូករួមទាំងការតាំងចិត្តរបស់កីឡាករដែរទើបទទួលបានជោកជ័យ ព្រោះការតាំងចិត្ត និង ឆន្ទៈវាមានសារៈសំខាន់ណាស់នៅក្នុងកីឡា។»

សូមបញ្ជាក់ថាកីឡាករ តេក្វាន់-ដូ ITF របស់កម្ពុជា ប៉ាល់ ជីវ័ន បាននាំមកនូវមោទកភាពសម្រាប់មាតុប្រទេសបន្ទាប់ពីដណ្តើមបានមេដាយមាស១គ្រឿងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកកម្រិតពិភពលោកដែលបានធ្វើនៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី កាលពីឆ្នាំ២០១៩ ថែមទាំងនាំឲ្យរូបគេ ក្លាយជា​កីឡាករ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ២៥​ឆ្នាំ​ នៃ​តេ​ក្វាន់​ដូ ITF កម្ពុជា (​គិត​ចាប់តាំងពី​បង្កើត​មក) ដែលបាន​យកឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​ ៥​ដាន់ (Adult Male V Degree) ពី​ព្រឹត្តិការណ៍ ITF Taekwondo World Championship នោះ៕

អត្ថបទដែលជាប់ទាក់ទង