ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជា ថា ផែនការមេជាបណ្តោះអាសន្នស្តីពីការអភិវ ឌ្ឍព្រលានយន្តហោះនៅមណ្ឌលគិរីបានសិក្សាចប់រួចរាល់ហើយ

58

ភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការអាកាសចរស៊ីវិល បានអះអាងថា ផែនការមេជាបណ្តោះអាសន្នស្តីពីការអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរី ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាបានសិក្សាចាប់រួចរាល់ហើយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៦ មេសានេះ នាទីស្តីការគណៈរដ្ឋមន្រ្តី លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ជាជំហានបន្ទាប់ទៀត គឺរដ្ឋលេខាធិការអាកាសចរស៊ីវិលនឹងធ្វើការសិក្សាលម្អិតតទៅទៀតពីផលប៉ះពាល់សង្គមបរិស្ថាន និងការអភិវឌ្ឍជាក់ស្តែងបន្ថែមទៀត ដើម្បីឈានទៅដល់ការសាង សង់អាកាសដ្ឋានក្នុងស្រុកមួយនេះ ។

បន្ថែមពីនេះក៏យើងត្រូវពិចារណាថាតើពេលណាដែលយើងត្រូវអភិវឌ្ឍក្នុងកម្រិតត្រឹមប៉ុន្មាន ដែលនេះគឺត្រូវការរយៈពេលដើម្បីសិក្សាបន្ថែមទៅទៀត ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ។
លោក បន្តថា អាជ្ញាធរខេត្តមណ្ឌលគិរីបានផ្តល់ទីតាំងសាងសង់អាកាសយានយន្តមណ្ឌលគិរីនេះ ចំនួន៣០០ហិកតា ដើម្បីធ្វើការសាងសង់ ដើម្បីបម្រើឲ្យវិស័យអាកាសចរក្នុងស្រុក ។
ខេត្តមណ្ឌលគិរីគឺជាខេត្តដែលមានភាពសក្តានុពលមួយសម្រាប់វិនិទេសចរណ៍។ រដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅអភិវឌ្ឍទៅតំបន់នេះ ដើម្បីជំរុញវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនឡើង ថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកផែនការសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនានៅខេត្តនេះឲ្យបានឆាប់រហ័ស និងសម្រាប់ការដឹកជញ្ជូនទំនិញនានាទៅមករាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង