ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខេត្តកណ្ដាល ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនិងពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគតាមខ្នងផ្ទះប្រជាពលរដ្ឋនៅស្រុកល្វាឯម

51

កណ្ដាល៖កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រីប្រធានមន្ទីរ លោកអភិបាលស្រុកល្វាឯម និងក្រុមការងារបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយការថែរក្សាអនាម័យប្រឆាំងមេរោគកូវីដ១៩ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគនៅតាមខ្នងផ្ទះប្រជាពលរដ្ឋទូទៅ និងកំពង់ចម្លងនានានៅក្នុងភូមសាស្ត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងឱកាសនោះក្រៅពីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅតាមខ្នងផ្ទះថែរក្សាអានាម័យផ្ទាល់ខ្លួនលោកនុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានណែនាំផងអំពាវនាវផងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាសំអាតផ្ទះសំបែងភូមិដ្ឋាដែលខ្លួនរស់នៅនិងលាងដៃដោយសារប៊ូ និងអាកុលតាមការណែនាំរបស់ក្រួសសុខាភិបាលដើម្បីជាសផុតពីជំងឺកូវីដ១៩ផងនិងថែរក្សាសុខភាពរបស់បងប្អូនផងដែ។
លោកអភិបាលរងខេត្តបានបន្តថា៖រដ្ឋបាលខេត្តកណ្ដាលបានយកចិត្តទុកដាក់គិតគូរសុខទុក្ខសេចក្ដីសុខរបស់បងប្អូនជានិច្ចដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខិតខំជួយខ្លួនឯងជាប្រចាំផងទើបជាសផុតពីមេរោគឆ្លងផ្សេងៗបាន៕

អត្ថបទដែលជាប់ទាក់ទង