ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ធំៗចំនួន៤ ត្រូវបានលុបចោល

80

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រតកួតកីឡាអត្តពលកម្មធំៗចំនួន៤ត្រូវបានលុបចោលដោយសារតែមេរោគកូវីដ ១៩វាយលុកពិភពលោក

​យើងនេះ ។

លោកហ៊ុន បូរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានឲ្យដឹងថាព្រឹត្តិការណ៍ទាំង៤នៅមានកម្រិតតំបន់អាស៊ីអា

គ្នេយ៍ ព្រឹត្តិការណ៍ទ្វីបអាស៊ី និងព្រឹត្តិការណ៍ពិភពលោកចំនួន២ត្រូវបានសហព័ន្ធអន្តរជាតិបង្ខំចិត្តលុបចោលជាបណ្ដោះអាសន្នដោយសារតែ

ពិភពលោកទាំងមូលកំពុងតែរងគ្រោះដោយសារមេរោគកូវីដ១៩ ។

ព្រឹត្តិការណ៍ទាំង៤នោះរួមមានការប្រកួតជើងឯលទ្វីបអាស៊ីនៅប្រទេសចិន(ASIAN championship) ការប្រកួតជើងឯកពិភពលោក

​នៅចិន(World Championship) ការប​្រកួតជើងឯកពិភពលោកកីឡាអត្តពលកម្មក្នុងសាលនៅចិន និង ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រ

​ទេសថៃ ។

លោកអះអាងថាលោកបានត្រៀមនូវកីឡាករ កីឡាការិនីក្មេងៗដែលមានកម្រិតខ្ពស់សម្រាប់ព្រឹត្តិការណ៍នេះពួកគេក៍មានការខក

​ចិត្តដែរដោយសារអ្វីៗត្រុវបានលុបចោល ។

លោកអគ្គលេខាធិការបានឲ្យដឹងទៀតថាកម្ពុជាបានហ្វឹកហាត់ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ទាំង៤នេះតែពេលនេះការហ្វឹកហាត់ត្រូវបានរំសាយ ។កីឡាករ កីឡាការិនីពេលនេះបានត្រឹមតែហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះ ឬតាមទីសុវត្ថិភាពដោយខ្លួនឯង និងអ្នកខ្លះ

​ហ្វឹកហាត់នៅក្បែរៗស្ដាតប៉ុណ្ណោះ ។

ពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវបានបិទទាំងមហាជនដែលចូលហាត់ប្រាណ ទាំង កីឡាករ កីឡាការិនីមិនអនុញ្ញាតឲ្យចូលឡើយ

គឺមានតែមន្ត្រីដែលបំពេញការងារនៅក្នុងនោះតែប៉ុណ្ណោះដែលអនុញ្ញាតឲ្យចូល ។លោកបូរីទទួលស្គាល់ថាការហ្វឹកហាត់បែបនេះគុណផល

( Performance)របស់គេស្រុតចុះច្រើន ។

បន្ទាប់ពីពិភពលោកស្ងប់ស្ងាត់ពីជម្ងឺកូវីដ ១៩គេត្រូវការពេលវេលាច្រើនដើម្បីស្ដារកម្លាំង និង បច្ចេកទេសឡើងវិញជាមួយនឹងអា

​ហារូបត្ថម្ភដែលមានស្ដង់ដារសម្រាប់កីឡា​ ៕

 

អត្ថបទដែលជាប់ទាក់ទង