ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយប្រឆាំងនឹងពត៌មានក្លែងក្លាយដែលថាមានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ក្នុងសង្កាត់បឹងកេងកង១

86

ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០
ក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សា និងលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងរួមជាមួយលោក-លោកស្រី អភិបាលរង អធិការខណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ សង្កាត់បឹងកេងកង១ មន្ដ្រី កម្លាំងសណ្ដាប់ធ្នាប់ បានចុះធ្វើការq រហូតដល់មានការផ្អាកដំណើរការសង្កាត់នេះតែម្តង។ រដ្ឋបាលខណ្ឌបឹងកេងកងសុំធ្វើការច្រានចោលទាំងស្រុងនូវពត៌មានទាំងនេះ ហើយសូមធ្វើការអះអាងថាមិនមានការបិទ ឬផ្អាកដំណើរការសង្កាត់បឹងកេងកងទី១នោះទេ! រដ្ឋបាលខណ្ឌបឹងកេងកងសូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿលើពត៌មានរបស់ជនអគតិមួយចំនួនដែលមានចេតនាអាក្រក់បង្កចលាចលក្នុងពេលដ៏លំបាកមួយនេះ សូមមានការជឿជាក់លើការផ្សព្វផ្សាយពត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសលើផេកផ្លូវការរបស់ក្រសួងសុខាភិបាលតែមួយគត់ដែលជាប្រភពពត៌មានផ្លូវការអំពីជំងឺកូវីដ-១៩នេះ ហើយសូមអោយបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកងប្រកបអាជីវកម្មជាធម្មតាស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាអនាម័យអោយបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

អត្ថបទដែលជាប់ទាក់ទង