ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនចុះពិនិត្យ ការបុកសុីផាយប្រឡាយ បឹងត្របែកដំណើរការបានជិត៨០ភាគរយ

115

 

ភ្នំពេញ ៖ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងជោគជាំរយះពេល២ទៅ៣ថ្ងៃជាប់ៗគ្នានោះកាលពីថ្ងៃកន្លងមកនេះដោយកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ដោយ មានសហការជាមួយមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​និងអាជ្ញាធរសង្កាត់ផ្សារដេីមថ្កូវ​ និងក្រុមហ៊ុន​បុកសៀផាយ​ បានចុះពិនិត្យនៃការបុកស៊ីផាយ​ និងស្ថានភាពសំរាមនៅក្នុងប្រឡាយបឹងត្របែក​ ស្ថិតនៅសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ដោយបច្ចុប្បន្នបុកបានប្រហែល​ជិត៨០ភាគរយ។
លោក ថេង សុថុល អភិបាលខណ្ឌចំកាមនបានអោយដឹងថា ចំពោះការចុះត្រួតពិនិត្យស្ថានភាពនៃការបុកស៊ីផាយប្រឡាយបឹងត្របែកនាពេលនេះ គឺក្នុងគោលបំណងចង់ដឹងថា ក្រោយពេលភ្លៀងធ្លាក់ប៉ុន្មានមេជាប់ៗគ្នាយ៉ាងជោគជាំនោះនាប៉ុន្មានថ្ងៃនេះ តើមានសំរាមហូរតាមខ្សែទឹកប្រឡាយបឹងតនរបែកកំរឹតណាដែរដើម្បីខាងអាជ្ញាធរយើងនិងមានវិធានការចុះកើបកាយយកសំរាមចេញពីប្រឡាយទឹកបឹងត្របែកដើម្បីកុំអោយមានការកកស្ទះចរន្តទឹកក្នុងប្រឡាយ ហើយក៏អាចធ្វើអោយប៉ះពាល់បរិស្ថានមិនល្អ ដល់ការរស់នៅរបស់បងប្អូនប្រជាជនដែលរស់នៅក្បែរប្រឡាយ បឹងត្របែកនេះផងដែរពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាបុកស៊ីផាយ អោយរួចរាល់តាមផែនការដែលគ្រោងទុកនៅមុនរដូវរវស្សាមកដល់នៅពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានអោយដឹងទៀតថានៅក្នុងខណ្ឌចំការមន មានអ្នកកម្មករ ពលករដែលបានវិលត្រឡប់មកពីស្រុកកំណើតពួកគាត់ប្រមាណជាង១០០នាក់តែប៉ុណ្ណោះ ហើយឥឡូវលោកកំពុងទំនាក់ជាមួយខាងអាជ្ញាធរពាក់ព័ន្ឋ ដើម្បីយកគាត់ទៅដាក់នៅកន្លែងសុវត្ថិភាពរយៈពេល១៤ថ្ងៃ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានបញ្ជាក់ទៀតថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈពេលប្រមាណ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ ។ លោកអភិបាលខណ្ឌចំការមនថេង សុថុល បានអោយដឹងទៀតថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ដំណើរការងារបុកស៊ីផាយ ដោយមិនប្រើរយៈពេលវែងនោះទេព្រោះបើគិតរហូតមកដល់ពេលនេះឬថ្ងៃពោលគឺថ្ងៃទី១៧ខែមេសាកម្លាំងអាជ្ញាធរពិសេសផ្នែកជំនាញគាត់បានធ្វើរួចរាល់បាន ជិត៨០ភាគរយហើយ ហើយក្នុងនោះអាជ្ញាធរបន្តជំរុញការងារនេះថែមទៀតដើម្បីលកលៃធ្វើយ៉ាងណាអោយបានហើយរួចរាល់មុនរដូវវស្សានាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង