បង្ហាញមុខគូសង្សារ និងបក្ខពួក ចោរឆក់៣នាក់ ប្រព្រឹត្តបទល្មើស៤ករណី ហើយបញ្ជូនទៅតុលាការ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើសន្និសីទបង្ហាញមុខជនសង្ស័យជាគូសង្សារ និងជនសង្ស័យម្នាក់ទៀតជាបក្ខពួកទើបចាប់បាន ដែលជាចោលឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ។
ការចាប់ខ្លួន និងឈានចោទប្រកាន់ពួកគេទាំងបីនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីជនសង្ស័យទាំងបីរ ដែលបានធ្វើសកម្មភាពជាអ្នកជិះម៉ូតូឆក់ខ្សែក និងជាអ្នកជិះបិទគូទ ហើយត្រូវបានជនរងគ្រោះដេញស្រែកឆោឡោលេចឮដល់កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងខណ្ឌទួលគោក ប្រដេញឃាត់ខ្លួននៅត្រង់ចំណុចមុខសាលាឥន្ទ្រទេវី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។
នេះបើយោងតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០២០បានឲ្យដឹងថា៖ “កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ (ស្រី១នាក់) ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន ៤ ករណី និងចាប់យកវត្ថុតាងពាក់ព័ន្ធ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី”។
ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន ៤ ករណីមាន ៖
ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាកទីនសដាំត្បូងពេជ្រ) នៅចំណុចមុខផ្ទះលេខ២DE0 ផ្លូវលេខ១១២ កែងផ្លូវលេខ២៣៣ ភូមិ៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៦ និង៣០ នាទី ។
ជនរងគ្រោះឈ្មោះ ទូច សារីណា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ២E១ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារបាត់បង់ខ្សែកផ្លាកទីនសដាំត្បូងពេជ្រ តម្លៃ ១៩០០ដុល្លារអាមេរិក ។
ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក) នៅចំណុចមុខផ្ទះលេខ៩៥២ ផ្លូវលេខ១២៨ ក្រុម១៨ ភូមិ៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៧ និង ០០ នាទី ។
ជនរងគ្រោះឈ្មោះ លឹម សារ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ១១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃតូចពណ៌ខ្មៅ) នៅចំណុចមុខផ្ទះលេខ ៧៨ ផ្លូវលេខ ១៦៨ កែងផ្លូវលេខ ២៧៦ ជិតស្តុបវត្តមហាមន្ត្រី ភូមិ ៤ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០ នាទី ។
ជនរងគ្រោះឈ្មោះ វី សុធឿន ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរយោធា មានទីលំនៅផ្ទះលេខ១៤ ផ្លូវលេខ៥៧ ភូមិពង្រ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ សម្ភារបាត់បង់កាបូបពណ៌ខ្មៅ ចំនួន ១ ប្រាក់ដុល្លារចំនួន ៣១.០០០ ដុល្លារអាមេរិក ខ្សែកមាសទម្ងន់ ៦តម្លឹង អត្តសញ្ញាណប័ណ្ណយោធា ១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក ប័ណ្ណប្រើប្រាស់អាវុធ លិខិតបញ្ជាបេសកកម្ម និងសម្ភារមួយចំនួន ។
ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាទីន) នៅចំណុចមុខផ្ទះលេខ ២៦៧ ផ្លូវលេខ ១៥៦ ភូមិ ១២ ក្រុម៣៤ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ៨ និង ៣០ នាទី ។ ជនរងគ្រោះឈ្មោះ រឿន សំនៀង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ
ស្នាក់នៅផ្ទះលេខ៤សេ ផ្លូវលេខ២៣០ ក្រុម១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារបាត់បង់
ខ្សែកផ្លាកទីន ទម្ងន់ ៨ ជី ។
ជនសង្ស័យ ១-ឈ្មោះ សោម វ៉ាលីសា ហៅណុច ហៅហ្សា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ១៣E០ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
ត្រូវបានឃាត់ខ្លួនថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០ និង ៥០ នាទី នៅចំណុចផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ អ៊ី សុភ័ក្រនិត ហៅ ឌី ណារត្ន័ ភេទប្រុស អាយុ ២១ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ២០ នាទី នៅចំណុចផ្លូវលេខ៥៩២កែងផ្លូវលេខ៣៣៥ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៣-ឈ្មោះ លី រ៉ាណែត ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ២០ នាទី នៅចំណុចផ្លូវលេខ៥៩២កែងផ្លូវលេខ៣៣៥ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកម៉ូតូម៉ាកហុងដាស្កុបពីពណ៌ស ស៊េរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ១១០៣៧០៧២ ពាក់ផ្លាកលេខ ១HG ២៦៦៥ (ចាប់យកពីឈ្មោះ អ៊ី សុភ័ក្រនិត ហៅ ឌី ណារ័ត្ន) -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម សេរីឆ្នាំ ២០២០ លេខតួ-លេខម៉ាស៊ីន ៥៧៥៦៧២០ គ្មានផ្លាកលេខ -កាបូបស្ពាយ , កាបូបយួរ ចម្រុះម៉ាក ចំនួន ១៣ មាន៖ -ម៉ាក CHI ពណ៌ ទឹកដោះគោ -ម៉ាក LV ពណ៌ ត្នោត -ម៉ាក MONTBLANC -ម៉ាក LOUIS VUITTON ពណ៌ ក្រឡាត្នោត -ម៉ាក COACH ពណ៌ ស -ម៉ាកគ្មានកាបូបដៃ ពណ៌ ស -ម៉ាក AUDPIGET ពណ៌ សូកូឡា -ម៉ាក JIN YANLI ពណ៌ ក្រហម -ម៉ាកROSETTI ពណ៌ ខ្មៅ -ម៉ាក LOUISA VUITTON ពណ៌ សូកូឡាក្រឡា -ម៉ាក LV ពណ៌ សូកូឡា ,ម៉ាកBASTO ពណ៌ ខ្មៅ -កាបូបដែកគ្មានម៉ាក -គ្រឿងអលង្កាកាឡៃ មួយចំនួន -នាឡិកាដៃចំនួន ២ គ្រឿង ម៉ាក ROMANSON និងម៉ាក EMPORD ARMANI (ចាប់យកពីឈ្មោះ សោម វ៉ាលីសា ហៅ ណុច ហៅ ហ្សា)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ លឹម ហុង