រាជរដ្ឋាភិបាល ប្តូរឈ្មោះផ្លូវ២០០៤ ទៅជា “មហាវិថី សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល”
ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូនដល់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ករណីសំណើដុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ប្រសិទ្ធនាម ផ្លូវ២០០៤ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។
យោងតាមសំណើ និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី
រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្តូរឈ្មោះផ្លូវ២០០៤ ទៅជាមហាវិថី “សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល”។ នេះបើតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។
ផ្លូវ២០០៤ ដែលត្រូវប្តូរឈ្មោះថ្មី ចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែង៤៤៥០ម៉ែត្រ និងមានទទឹងប្រវែង២០ម៉ែត្រ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។