ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយចំណង់​កំពុង​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី ​​រក​ឃើញ​ ​កើត​​វីរុស​កូ​វី​ដ​​១៩

59

 

ភ្នំពេញ នាយចំណង់​ ដែលកំពុង​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី ​ត្រូវ​បាន​រក​ឃើញ​ថា ​កើត​​វីរុស​កូ​វី​ដ​​១៩ ប៉ុន្តែស្ថានភាពរបស់នាយទាហានសិក្ខាកាមទាំង៣រូប ពុំមានសញ្ញាធ្ងន់ធ្ងរនោះទេ។ សិក្ខាកាមទាំង៣រូបនេះ កំពុងសិក្សាឆ្នាំទី៣ ជំនាញវេជ្ជសាស្រ្តទូទៅ នៅសាកលវិទ្យាល័យវេជ្ជសាស្រ្តយោធានៃទីក្រុងសេនភីតថើស្បឺក (Saint Petersburg)សហព័ន្ធរុស្ស៊ី។

បើតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធា នៃស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសរុស្ស៊ី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា សិក្ខាកាមយោធាកម្ពុជា៣រូប ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី បានឆ្លងជំងឺកូវីដ១៩ ហើយពេលនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅប្រទេសរុស្ស៊ី។ ការរកឃើញជំងឺកូវីដ១៩ នៅក្នុងខ្លួនសិក្ខាកាមយោធាកម្ពុជា៣រូបនេះ ធ្វើឡើងក្រោយការពិនិត្យរបស់មន្ទីរពេទ្យក្រុង នៅប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ រីឯមូលហេតុ នៃការឆ្លងនេះ ត្រូវបានការិយាល័យអនុព័ន្ធយោធាកម្ពុជា អះអាងថា មូលហេតុនៃការឆ្លងនេះ ដោយសារមានការឆ្លងពីបណ្តាសិក្ខា កាមយោធាជនបរទេសដទៃទៀត ដែលសិក្សាជាមួយគ្នា និងស្នាក់នៅជាន់ជាមួយគ្នា។ បច្ចុប្បន្ន សិក្ខាកាមយោធា៣រូប ត្រូវបានខាងសាលា បញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងកំពុងតាមដានសុខភាពបន្តទៀត។

យោងតាមការរាយការណ៍ពីប្រធានក្រុមប្រចាំសាលាផ្ទាល់ គឺ ស្ថានភាពជំងឺរបស់សិក្ខាកាមយោធាកម្ពុជាទាំង ៣ រូបនោះ នីមិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារពួកគេបានរាយការណ៍ពីសុខភាព និងស្ថានភាពជំងឺរបស់ពួក គេទាំងអស់គ្នាប្រាប់ទៅដល់ពេទ្យ ដើម្បីពិនិត្យរកមេរោគកូវីដ១៩ទាន់ ពេលវេលា ។

សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អ្នកឆ្លងថ្មីនៃ COVID-19 រហូតដលទៅ ៦.០៦០នាក់ ត្រូវបានរាយការណ៍ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បូកបញ្ចូលតួលេខអ្នកឆ្លងថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 ទូទាំងប្រទេសរុស្ស៊ី កើនដល់ ៤២.៨៥៣នាក់ ក្នុងនោះមានអ្នកជំងឺ ៣៦០នាក់ បានស្លាប់ និងជាសះស្បើយ ៣.២៩១នាក់។ ចំណែកឯ ទីក្រុងម៉ូស្គូ នៅតែរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានករណីឆ្លង ២៤.៣២៤នាក់៕

អត្ថបទដែលជាប់ទាក់ទង