ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងយុត្តិធម៍​ អះអាងថា​ បេីទោះបីមានការកំហិតសិទ្ធិសេរីភាពមែន​ ប៉ុន្តែច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នគឺមាន ការចាំបាច់ដេីម្បីថែរក្សាស្ថេរភាពសង្គម​ សន្តិសុខសាធារណះ

91

ភ្នំពេញ៖ លោក ជិន ម៉ាលីន បានលើកឡើងថា ច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះបេីទោះបីជាអនវត្តន៍ទៅមានការបិទសិទ្ធិសេរីក៏ពិតមែន។ ប៉ុន្តែច្បាប់នេះគឺមានការចាំបាច់សម្រាប់ការថែរក្សាសន្តិសុខទ្រព្យសម្បត្តិសាធារណះ​ និងពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ លោក​ ជិន ម៉ាលីន សង្កត់ធ្ងន់ថា​ ប្រសិនបើមិនបង្កើតច្បាប់នេះ នៅពេលប្រទេស ជាតិមានភាពអាសន្ននោះ​ ។ លោក​ថា​ រដ្ឋាភិបាលច្បាស់ជាពិបាកក្នុងគ្រប់គ្រង និងកំណត់សិទ្ធិរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត​ ការបង្កើតច្បាប់នេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ ក្នុងមាត្រា២២ថ្មី។ ជាមួយគ្នានេះ​ បើមើលទៅលើគោលការណ៍ ជាការអនុវត្តជាអន្ដរជាតិ និងបញ្ញត្តិច្បាប់សិទ្ធិមនុស្សជាតិ អន្ដរជាតិ ការរឹតត្បិតនេះមិនមែនជាការរំលោភបំពានសិទ្ធិមនុស្សនោះទេ។ នេះបេីតាមការបញ្ជាក់របស់ឯកឧត្តម ជិន ម៉ាលីន ។ ​ ការអនុវត្តរបស់ប្រទេសកម្ពុជា ក៏មិនខុសពីការអនុវត្តរបស់ប្រទេសផ្សេងៗនៅលើពិភពលោកដែរ ក្នុងកាលៈទេសៈបែបនេះ គឺតម្រូវឲ្យមានការដាក់ចេញនូវវិធានការមួយចំនួនដែលជាការរឹតត្បិតសិទ្ធិសេរីភាព ដើម្បីប្រយោជន៍សាធារណៈ ដើម្បីសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ​ ឯកឧត្តម​ អ្នកនាំពាក្យក្រសួងយុត្តិធម៍រូបនេះ​ បានចាត់ទុកថា ការព្រួយបារម្ភរបស់បុគ្គលមួយចំនួនជុំវិញការបង្កើតច្បាប់នេះ គឺជាការយល់ខុស និងមិនបានសិក្សាច្បាស់អំពីច្បាប់នេះ ហើយ មួយទៀតអាចជាផលប្រយោជន៍នយោ បាយតែប៉ុណ្ណោះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង