ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបល្បែងហ្គេម បាញ់ត្រី,ឃាត់ខ្លួនបុរសជនជាតិចិន៤នាក់​ និងដកហូតទូរហ្គេមបាញ់ត្រី

677


​ ភ្នំពេញ​ ៖​ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០​ នេះកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនបានចុះបង្ក្រាបទីតាំងលួចបើកល្បែងហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងអគារចិន តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនចំនួន៤នាក់ នឹងដកហូតទូរហ្គេមរួមទាំងសម្ភារមួយចំនួនទៀត ផងដែរ។
​ ដោយមានបទបញ្ជាពីសំណាក់លោកអភិបាលខណ្ឌចំការមនថេង សុថុលក្នុងកិច្ចប្រតិបត្តិការណ៍នេះ​ មានការចូលរួមពីកម្លាំងនគរបាលខណ្ឌចំការមន​ និងមន្ត្រីសាលាសង្កាត់ទន្លេបាសាក់​ ជាច្រើននាក់ផងដែរ​ ដោយចាក់យកទូហ្គេមបាញ់ត្រីចំនួន១ទូ​ និងឃាត់ខ្លួនបុរសជនជាតិចិន៤នាក់ផងដែរ​ ។
​ ក្រោយពីបញ្ចប់ការបង្ក្រាបរួចរាល់​ បុរសជនជាតិចិនទាំង៤នាក់រួមទាំងសម្ភារនៃវត្ថុតាង​ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរដឹកបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរនឹងចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង