ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆយ យ៉ុងសុក៖ពេលនេះ គ្មានជម្រើសណាល្អជាងការហ្វឹកហាត់តាមអនឡាញន៍ឡើយ

90

ភ្នំពេញ៖ក្នុងស្ថានភាពដែលពីភពលោកទាំងមូលកំពុងតែខ្វាយខ្វល់ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ

​១៩នោះសម្រាប់តេក្វាន់ដូ WT(World Taekwondo)បានជ្រើសរើសយកការហ្វឹកហាត់តាមប្រព័ន្ធអនឡាញន៍ជា

​បណ្ដោះអាសន្ន ។

លោកឆយ យ៉ុងសុក(Choi Yong Sok)ដែលជាគ្រូជម្រើសជាតិធំរបស់កម្ពុជាបានប្រាប់ឲ្យដឹងថាយើងគ្មាន

​ជឃម្រើសណាដែលល្អជាងនេះទេ ។ចង់ឬមិនចង់យើងត្រូវតែបង្ខំចិត្តជ្រើសរើសវិធីនេះដើម្បីហ្វឹកហាត់ ។សូម្បី

​តែសាលាមធ្យមសិក្សាក៏សិក្សាតាមប្រព័ន្ធអនឡាញន៍ដែរ ។

គ្រូបង្វឹករូបនេះនិយាយថានេះចេះជម្ងឺកូវីដ ១៩វារាតត្បាតពេញពិភពលោកធ្វើឲ្យសកម្មភាពកីឡាទូទាំង

ពិភពលោកត្រូវផ្អាក ឬ លើកពេលវេលាប្រកួតតែបើវារាតត្បាតតែផ្នែកខ្លះនៃពិភពលោកវិញនោះប្រទេសដែល

​មិនរងគ្រោះគេនៅតែធ្វើសកម្មភាពកីឡារីឯប្រទេសដែលរងគ្រោះនឹងត្រូវផ្អាកគ្រប់សកម្មភាពសង្គមទាំងអស់ ។

សព្វថ្ងៃនេះកីឡាករ កីឡាការិនីតេក្វាន់ដូជម្រើសជាតិសម្រាប់ថ្នាលមានជាង១០រូប និង ឈុតធំជាង១០

​រូបដែរ ។វាមិនមែនជារឿងសាមញ្ញនោះទេនៅពេលដែលយើងត្រូវប្រើប្រាស់ប្រព័ន្ធអនឡាញន៍ដើម្បីតាមដានការ

​ហ្វឹកហាតើរបស់ពួកគេនោះ ។

ការបង្ហាត់ពីចម្ងាយ ការបញ្ជាពីចម្ងាយ ការកែលម្អកំហុសឆ្គងពីចម្ងាយវាជារឿងលំបាកណាស់ ។ចំពោះ

​កីឡាឈុតធំដែលមានខ្សែក្រវាត់ខ្ពស់ៗវាមិនសូវជាចោទជាបញ្ហានោះទេតែសម្រាប់កីឡាថ្នាលដែលជាកីឡាករ

​កីឡាការិនីក្មេងៗការប្រើប្រព័ន្ធអនឡាញន៍ដើម្បីផ្ដ់នូវអ្វីៗដែលថ្មីដល់ពួកគេពិតជាលំបាក ។

ចំពោះការហ្វឹកហាត់ទៀតសោតទាំងកីឡាករ កីឡាការិនីត្រូវតែមានភាពស្មោះត្រង់ជាមួយគ្រូបង្វឹក ត្រូវ

​តែមានឆន្ទៈជាអត្តពលិកពិតៗកុំហាត់អាងតែគ្នាគ្រូនៅក្បែរបែរជាហាត់បន្តិចៗហើយសម្រាក ឬហាត់មិនអស់ពី

​កម្លាំងកាយ ចិត្តនោះគុណផល(Performance)របស់ពួកគេនឹងធ្លាក់ចុះពីបាកស្ដារឡើងវិញហើយ ។

លោកឆយ យ៉ុងសុកបានបន្តថាឆ្នាំនេះកម្មវិធីនានានៅក្រៅប្រទេសមិនមានឡើយគឺមានតែការប្រកួតកី

​ឡាអូឡាំពិកនៅទីក្រុងតូក្យូដែលត្រូវលើកពេលទៅឆ្នាំក្រោយទៅហើយនោះ ។គ្រូបង្វឹករូបនេះបានបង្ហាញពីជំនឿ

​ចិត្តចំពោះកីឡាករ កីឡាការិនីដែលធ្លាប់ដណ្ដើមបានមេដាយថាពួកគេពិតជាហ្វឹកហាត់តាមការណែនាំរបស់គ្រូ

ព្រមទាំងហ្វឹកហាត់គ្រប់ម៉ោងដែលគ្រូបានដាក់ឲ្យ ៕

អត្ថបទដែលជាប់ទាក់ទង