ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករ​ម្នាក់​ត្រូវ​កម្លាំង​នគ​បាល​បង្ក្រាបបាន​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ដែល​ទំនាស់​រឿង​បាត់​នំ​សែន​ទេវតា​

46

 

​ភ្នំពេញ : បុរស​ឃាតករ​ម្នាក់​ក្នុងចំនោម​២​នាក់​ប្រើ​ដំបង​ឬ​ស្សី​វាយ​ចំក្បាល​បុរសរងគ្រោះ​ម្នាក់​ស្លា​ប់ប​ង្ត​ជំលោះ​កើតចេញពី​ដែល​ទំនាស់​រឿង​បាត់​នំ​សែន​ទេវតា រត់គេចខ្លួន​តែ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​នគរបាល​ក្រុង​តាខ្មៅ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​នាំមក​សាកសួរ​នាំ​ហេតុការណ៍​កើតឡើង កាល​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០២០​នៅ​ចំណុច​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​ឈ្មោះ​ប៉ោ សុខ​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅ​មុខផ្ទះ​គ្មាន​លេខ ភូមិ​កោះក្របី សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​

​ជនសង្ស័យ​ឃាត់ខ្លួន ឈ្មោះ​សុង ប្រុស​នាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ហៅ​ម៉ាប់​ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ​កើតហេតុ​ជនសង្ស័យ​រត់គេចខ្លួន​ឈ្មោះ​ឌី​ជេរ អាយុ​៣៥​ឆ្នាំ ។​
​លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ​ជន​រង គ្រោះ ផឹកស្រា​ស្រវឹង ស្រែកជេរ​ឡូឡា រឿង​បាត់​នំ​នៅលើ​រៀន​ទេវតា​មុខផ្ទះ (​ចំណុចកើតហេតុ​) រួច​ឈ្មោះ​ណា​ង សុផល ជា​អ្នក រស់នៅ​ជិតខាង​គ្នា បាន​ឆ្លើយថា គ្មាន​អ្នកណា លួច​នំ​អ្ហែង​ទេ​? ហើយក៏​មានទំនាស់​ពាក្យសម្តី​គ្នា បន្ទាប់មក​ឈ្មោះ​ណា​ង សុផល ក៏​ដើរ​ចេញទៅ ពេលនោះ​ក៏មាន​ជនសង្ស័យ ០២​នាក់ ឈ្មោះ​សុង ប្រុស​នាង និង​ឈ្មោះ ឌី​ជេ (​ប្តី និង​ប្អូនថ្លៃ​ឈ្មោះ​ណា​ង សុផល​) ដែល​កំពុង​អង្គុយ​ផឹកស្រា​នៅក្បែរនោះ បាន​ស្រែកថា កុំ​ឡូឡា​ខ្លាំងពេក​ថ្លង់​ណាស់​! ជនរងគ្រោះ​ខឹង​ក៏​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​ឈ្មោះ​សុង ប្រុស​នាង មួយ​ដៃ​ចំ​មុខ និង​យក ដំបង​គល់​ឬ​ស្សី​វាយ​ទៅលើ​ជនសង្ស័យ​ថែមទៀត ពេលនោះ​ជនសង្ស័យ​ឈ្មោះ​សុង ប្រុស​នាង ចាប់​ដំបង បាន​វាយ​ទៅលើ​ជនរងគ្រោះ​វិញ​ជាច្រើន ដំបង​ចំក្បាល​បែក​ឈាម​ដួល​ទៅលើ​ដី រួច​ជនសង្ស័យ​ឈ្មោះ​ឌី​ជេ ចូលមក​វាយ​ជន​រង គ្រោះ​ថែមទៀត រួច​នាំគ្នា​រត់គេចខ្លួន យក​ដំបង​គល់​ឬ​ស្សី បោះចោល​ក្នុងព្រៃ​បាត់​។ បន្ទាប់មក​ជនរងគ្រោះ​ក៏​ងើប​ដើរទៅ​ដេក​នៅផ្ទះ​។ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​១៥-០៤-២០២០ បងស្រី​ជនរងគ្រោះ​មក​ឃើញ​ជនរងគ្រោះ​ដេក​សន្លប់​ពុំ​ដឹងខ្លួន ក៏​នាំទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រហូតដល់​ម៉ោង​១៤​និង​០០​នាទី ជនរងគ្រោះ​ទទួលមរណៈភាព​។ លុះដល់​ថ្ងៃទី​២៣​ខែ​ឆ្នាំ​ខាងលើ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​ជាមួយ​ក្រុង​ឃាត់​បាន​ជនសង្ស័យ​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

អត្ថបទដែលជាប់ទាក់ទង