ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្បីថា មេដឹកនាំ​ក្រុង​ព្យុងយ៉ាង គីម ជុង​អ៊ុន ឈឺធ្ងន់ធ្ងរ​

102

ពាក្យ​ច​ចាម​អារាម​ជាច្រើន​ដែលថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឈឺ​ធ្ងន់​បន្ទាប់ពី​ការវះកាត់​បេះដូង គឺជា​ព័ត៌មាន​មិន​ពិត​។

លោក គីម ជុង​អ៊ុន មាន​ជំងឺ​ធ្ងន់ធ្ងរ “​ស្លាប់​ខួរក្បាល​” ឬ “​ជាសះស្បើយ​ពី​ការវះកាត់​” គឺ​តែងតែ​មិនអាច​បញ្ជាក់បាន​នោះទេ​។ ប៉ុន្តែ​ការិយាល័យ​ប្រធានាធិបតី​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយថា មិនមាន​សញ្ញា​ជាក់លាក់​ណាមួយ​ពី​ខាង​កូរ៉េខាងជើង ដើម្បី​បង្ហាញថា មេដឹកនាំ​វ័យក្មេង​អាយុ ៣៦ ឆ្នាំ រូបនេះ មាន​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ​។​

នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​គេ​បង្កើត​ពាក្យ​ច​ចាម​អារាម​អំពី​សុខភាព​របស់ គឹម ជុង​អ៊ុន បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែល​មិន​នឹកស្មាន តែ​ក្រោយៗ​មក ក៏ត្រូវ​បាន​គេ​បំភ្លេចចោល​។​

​កាល​ថ្មីៗ​នេះ លោក គីម ជុង​អ៊ុន ត្រូវបាន​គេ​កត់​ស្គាល់​ថា បាន​ខកខាន​ការ​ប្រារព្ធ​ខួបកំណើត ជីតា​របស់លោក កាលពី​ថ្ងៃទី​១៥ ខែមេសា ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​ប្រចាំឆ្នាំ ដែល​រម្លឹក​ថ្ងៃ​ខួបកំណើត​នៃ​ស្ថាបនិក​របស់​ប្រទេស​នេះ​។​

​គីម ជុង​អ៊ុន មិនដែល​ខកខាន​សម្រាប់​ព្រឹត្តិការណ៍​នេះ​ទេ ហើយ​វា​ហាក់ដូចជា​មិន​ទំនង​ទេ ដែលថា​គាត់​នឹង​ជ្រើសរើស មិន​បង្ហាញ​វត្តមាន​នោះ​។ ពិតណាស់​ហើយ អវត្តមាន​របស់គាត់ បាន​ជំរុញ​ឲ្យ​មានការ​គិតស្មាន និង​ពាក្យ​ច​ចាម​អារាម​នេះ​ឡើង ។​

​លោក គីម ជុង​អ៊ុន បានបង្ហាញ​ខ្លួន​ចុងក្រោយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ កាលពី​ថ្ងៃទី​១២ ខែមេសា ដើម្បី​ចូលរួម “​ត្រួតពិនិត្យ​ក្រុម​យន្ដហោះ​តាម​ប្រដេញ​វាយប្រហារ​មួយ​” នៅក្នុង​ឯកសារ​ដែល​មិនត្រូវ​បានបញ្ជាក់​ពេលវេលា​។

​ពាក់ព័ន្ធករណីនេះ លោក​ប្រធានាធិបតី Trump បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បានសម្តែងនូវការភ្ញាក់ផ្អើលថា លោក​មិនដឹងថា​តើ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន មាន​ជំងឺ​ដែរ ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​បាន​ជូនពរ​ឱ្យ​លោក​មានសំណាង​ជាមួយនឹង​ជំងឺ​ដែល​អាច​កើតមាន​។​

លោក Trump បាន​និយាយថា “​ខ្ញុំ​គ្រាន់តែ​អាច​និយាយបានថា ខ្ញុំ​សូម​ជូនពរ​ដល់​គាត់​ប៉ុណ្ណោះ​” ។​

​លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ទាំងនេះ​គឺជា​របាយការណ៍​ដែល​ចេញមក​ហើយៗ យើង​ក៏​មិនដឹង​ដែរ​ទេ​” ។​

​ទូរទស្សន៍ CNN បាន​រាយការណ៍​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ថា មន្ត្រី​អាមេរិក​កំពុង​ឃ្លាំមើល​ការ​ស៊ើបការណ៍​សម្ងាត់ ដែល​បង្ហាញថា មេដឹកនាំ​កូរ៉េខាងជើង​អាយុ ៣៦ ឆ្នាំ រូបនេះ​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដែរ​ឬ​យ៉ាងណា​? បន្ទាប់ពី​ទទួល​ការវះកាត់​។​

​ប៉ុន្តែ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ បាន​និយាយថា មិនមាន​សញ្ញា​ប្លែក​ណាមួយ​ដែល​បង្ហាញថា​លោក គីម មាន​ជំងឺ​នោះទេ​៕

អត្ថបទដែលជាប់ទាក់ទង