ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមថ្ងៃសៅរ៍ ករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក កើនឡើងដល់ ២.៨២៨.៥៧៥ករណី, អាមេរិកនាំមុខគេ

62

 

បរទេស៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២.៨២៨.៥៧៥ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ១៩៧.០៩០នាក់ និងជាសះ ស្បើយឡើងវិញ ៧៩៨.៣៧១ នាក់។

យោងតាមទិន្នន័យពីគេហទ័ពអន្តរជាតិ Worldometer សហរដ្ឋអាមេរិក កំពុងតែឈានឆ្ពោះទៅរកតួលេខ ១លាននាក់ដូចការព្យា ករណ៍ហើយ សម្រាប់ករណីឆ្លងជំងឺ COVID-19 សុរបនៅទូទាំងប្រទេសមហាអំណាចមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ៧ ដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែននាក់ឡើងទៅ៖
១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៩២៤.៩៩៦ករណី ក្នុងនោះស្លាប់ ៥២,១៨៤នាក់ និងជាសះស្បើយឡើងវិញ ១១០.៤៣២នាក់។
២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២១៩.៧៦៤ ករណីក្នុងស្លាប់ ២២.៥២៤ នាក់ និងជាសះស្បើយឡើង វិញ ៩២.៣៥៥នាក់។
៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៩២.៩៩៤ករណី ក្នុងនោះស្លាប់ ២៥.៩៦៩នាក់ និងជាសះស្បើយឡើងវិញ ៦០.៤៩៨នាក់។
៤៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៥៩.៨២៨ករណី ក្នុងនោះស្លាប់ ២២.២៤៥នាក់ និងជាសះស្បើយឡើងវិញ ៤៣.៤៩៣នាក់។
៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៥៤.៩៩៩ ករណី ក្នុងនោះស្លាប់ ៥.៧៦០ នាក់ និងជាសះស្បើយឡើង វិញ ១០៦.៨០០នាក់។
៦៖ ចក្រភពអង់គ្លេសមានករណីឆ្លងសរុប ១៤៣.៤៦៤ ករណីក្នុងនោះស្លាប់ ១៩.៥០៦ នាក់ និងចំនួនអ្នក ជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់។
៧៖ ប្រទេសតួកគីមានករណីឆ្លងសរុប ១០៤.៩១២ករណី ក្នុងនោះស្លាប់ ២.៦០០នាក់ និងជាសះស្បើយឡើងវិញ ២១.៧៣៧នាក់៕

អត្ថបទដែលជាប់ទាក់ទង