ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ BirdLife រកឃើញ សត្វទន្ទ្រីតធំ ធ្វើដំណើរជាង៨០០០ គីឡូម៉ែត្រ ពីប្រទេសអូស្ត្រាលី មកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងប្រទេសកម្ពុជា

42

តាកែវ ៖ អង្គការ ជីវិតសត្វស្លាប់អន្តរជាតិ(BirdLife) បានរកឃើញសំបុករបស់សត្វទន្ទ្រីតធំ ដែល រក ឃើញដោយឧទ្យានុរក្សនៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ហើយជាតំបន់ ដែលកំពុងទទួលបានការគាំទ្ររបស់អង្គការBirdLife នៅក្នុងប្រទេសកម្ពុជា ដែលទី តាំងនេះស្ថិតនៅភាគខាងត្បូងឈៀងខាងកើតនាប្រទេសកម្ពុជា ។
បើតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលី ពីប្រភេទទេសន្តរប្រវេសន៍(AWSG) បានរកឃើញថា សត្វបក្សីទន្ទ្រីតធំធ្វើការបម្លាស់ ទីដ៏គួរឱ្យភ្ញាក់ ផ្អើល ពោលគឺវាធ្វើ ដំណើរជាង៨០០០គីឡូម៉ែត្រ ចេញពីទីតាំងដែលរកចំណីនៅរដូវមិន បន្ត ពូជក្នុងប្រទេសអូស្រ្តាលី ទៅតំបន់ពងកូនក្នុង ប្រទេសកម្ពុជា(ហើយ និងនៅក្នុងប្រទេសឥណ្ឌាភាគខាងលិច) ។
អ្នកជំនាញបានលើកឡើងថា សំបុកសត្វដែលអង្គការជីវិតសត្វស្លាបអន្តរជាតិរកឃើញនៅតំបន់ការពារ ទេសភាពព្រែកល្ពៅ ដែលនេះប្រហែលជាសត្វដែលស្ថិត នៅក្នុង ក្រុមសត្វចំនួនពីរ (មាន ឈ្មោះដែលដាក់ឱ្យថា SHE និង SEC) ដែលត្រូវអ្នក សិក្សាអូស្រ្តាលី បានដាក់ឧបករណ៍បញ្ជូនសារ (solar transmitter) ហើយសត្វ ទាំងពីរនេះត្រូវបានកត់ត្រាថា បានត្រឡប់ទៅរកចំណីនៅក្នុងប្រទេសអូស្រ្តាលី ដោយជោគ ជ័យក្រោយចេញពីទីតំាងពងកូននាឆ្នាំកន្លងទៅថ្មីៗនេះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង