ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងកំសត់ក្នុងគ្រួសារឌុកទ័រនៅក្រុងញូវយ៉ក ដាច់ចិត្តសម្លាប់ខ្លួនព្រោះឃើញអ្នកជំងឹស្លាប់ច្រើនពេក!

85

New York City ER doctor, 48, commits suicide after telling her family about the trauma she witnessed treating patients dying from coronavirus
នាងវេជ្ជបណ្ឌិតDr.Lorna M. Breenអាយុ៤៨ឆ្នាំជាប្រធានសាលផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមួយក្នុងក្រុងញូវយ៉ក បានដាច់ចិត្តធ្វើអត្តឃាតនៅនឹងផ្ទះនៃក្រុមគ្រួសារ កាលពីថ្ងៃអាទឹត្យ(អាទឹត្យនៅអាមេរិច ថ្ងៃចន្ទនៅស្រុកយើង)។
មួយថ្ងៃមុនធ្វើអត្តឃាតនាងDr. Lornaបានត្អូញត្អែរប្រាប់ក្រុមគ្រួសារពីការឃើញអ្នកជំងឹកូវីដស្លាប់ច្រើនណាស់ក្នុង១ថ្ងៃកន្លែងនាងធ្វើការ​(Manhattan hospital )។ខ្លួននាងផ្ទាល់ក៏ឆ្លងជំងឹកូវីដនេះពីអ្នកជំងឹដែរកាលពីថ្មីៗនេះនិងសម្រាក​ព្យបាលបានតែមួយអាទឹត្យ គឺសម្រាកបានតែពាក់កណ្តាលនៃថ្ងៃត្រូវសម្រាកប៉ុណ្ណោះ ក៏វិលចូលធ្វើការទាំងឈឹវិញ។
បន្ទាប់មកនេះខាងមន្ទីរពេទ្យក៏បញ្ជូននាងត្រឡប់មកផ្ទះវិញ។ឪពុករបស់នាងគឹលោកDr. Philip C. Breenជាឌុកទ័រស្រាប់ក៏បានទទួលកូនស្រីមកព្យាបាលខ្លួនឯងនៅផ្ទះនៅក្រុងCharlottesville,(រដ្ឋVirginia)។
រឿងខាងលើសុទ្ធតែជាហេតុនឹកស្មានមិនដល់។ញូវយ៉កធ្លាប់តែជាក្រុងអ្នកហុឹហានិងស៊ីវីល័យខ្ពស់ ឥឡូវបានក្លាយជាសមរភូមិនៃការស្លាប់រង្គាល(ក្រុងញូវយ៉កមានអ្នកឆ្លង297,224នាក់និងស្លាប់22,612គិតត្រឹមព្រឹកថ្ងៃ28មេសាស្រុកយើង)ដោយជំងឹ។ អ្នកនៅអាមេរិច ខ្លះនិយាយ​ថា«អត់ដឹងអីហង»ឃើញតែពត៌មានផ្សាយ។
ក្នុងរូបគឺនាងDr. Lorna(ឆ្វេងថតជាមួយឪពុកDr. Philip C. Breen។

អត្ថបទដែលជាប់ទាក់ទង