ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ានប៉ារ៉ាហ្គេម ក៏លើកពេលដែរ

82


ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដែលគេហៅថាអាស៊ានប៉ារ៉ាហ្គេម
(ASEAN Paaragames)លើកទី១០នៅប្រទេសហ្វីលីពីននោះត្រូវបានលើកពេលប្រកួតដោយគ្មានការកំណត់ ។
តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងធ្វើពីថ្ងៃទី២១ដល់ថ្ងៃទី២៧ឧសភា ។គណៈកម្មាធិការរៀបចំការប្រ
កួតកីឡាជនពិការអាស៊ីអាគ្នេយ៍នៃប្រទេសហ្វីលីពីនបានត្រៀមដាក់កីឡាចំនួន២០ប្រភេទសម្រាប់ការប្រកួត
លើកទី១០នេះដោយឡែកកម្ពុជាបានប្រកាសដាក់កីឡាចំនួន៩ប្រភេទសម្រាប់ការប្រកួតនេះដែរ ។
លោកយី វាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបង្ហាញពីជំនឿចិត្តថាការ
ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមដែលត្រូវបានពន្យារពេលគ្មានការកំណត់នេះកម្ពុជាមានជំនឿចិត្តលើ៤ប្រភេទកី
ឡាថានឹងប្រជែងបានមេដាយ ។
នេះជាលើកទី២ហើយដែលប្រទេសហ្វីលីពីនទទួលរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមដែលលើកដំបូងគឺឆ្នាំ២០០៥ដែលកាលនោះប្រទេសនេះក៏ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមដែរ ។
បាវចនាសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១០នេះដូចបាវចនារបស់ស៊ីហ្គេមលើកតី៣០ដែរគឺយើងឈ្នះតែមួយ(WE WIN AS ONE) ។
សូមបញ្ជាក់ថានៅក្នុងសេណារីយោនៃពិធីសម្ភោធន៍បើកការប្រកួតជាផ្លូវការនោះមានពិធីស្បថរបស់ចៅក្រម អាជ្ញាកណ្ដាល ព្រមទាំងពិធីស្បថរបស់អត្តពលិកទៀតផង ៕

 

អត្ថបទដែលជាប់ទាក់ទង