ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ងួន គាសាកកម្លាំង ជាមួយជ័យ ស៊ីណេត

94

ភ្នំពេញ៖អ្នកប្រដាល់វ័យចំណាស់២រូបគឺជ័យ ស៊ីណេត ក្លិបឃ្លាំងមឿងកីឡា និង ងួន គាក្លិបខេត្តរតនគីរីនឹងជួបសាកកណ្ដាប់ដៃ
គ្នាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២ឧសភានេះ ។
អ្នកប្រដាល់ទម្ងន់៦០គីឡូក្រាមទាំង២រូបនេះសុទ្ធតែមានមុខស្វិតដូចគ្នាដែលមានពេលខ្លះគេក្លាហានរហូតហ៊ានដាក់មុខធ្វើដើម
ទុនដើម្បីវ៉ៃប្ដូរគ្នាទៀតផង ។ស៊ីណេតជាអ្នកប្រដាល់មួយរូបដែលវ៉ៃមិនបំពានលើគូប្រកួតឡើយគេចូលចិត្តប្រើបច្ចេកទេសដើម្បីយកឈ្នះ
គូប្រកួត ។សូមបញ្ជាក់ថាការវ៉ៃចេញរបស់ស៊ីណេតធ្ងន់ណាស់អ្នកប្រដាល់រូបនេះក៏ការពារបានល្អដែរ ។
ចំពោះងួន គាក៏ជាអ្នកប្រដាល់ដែលមិនបំពានលើគូប្រកួតដែរមិនតែប៉ុណ្ណោះអ្នកប្រដាលើរូបនេះពុំធ្លាប់ត្រូវគូប្រកួតវាយឲឥ្យសន្លប់
នោះទេលើកលែងតែមានរបួសហើយត្រូវគ្រូពេទ្យបញ្ឈប់ប៉ុណ្ណោះ ។អ្នកប្រដាល់រូបនេះក៏ពូកែកណ្ដាប់ដៃដែរតែការវ៉ៃចេញរបស់គេមិនសូវ
ធ្ងន់និងមិនសូវច្បាស់ដូចស៊ីណេតឡើយ ។នរណាជាអ្នកឈ្នះ ?
ធា វាសនាក្លិបខេត្តរតនគីរីត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ រ៉េតមកពីក្លិបទ័ពឆ័ត្រយោង៩១១ដោយពួកគេប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ស្រករក្រោយដូចគ្នាតែមួយរយៈនេះគេបានបង្ក្រាបអ្នកប្រដាល់ជើងចាស់បានមួយចំនួនហើយ ។ការវ៉ៃចេញ
របស់ពួកគេមិនសូវច្បាស់ទេតែចិពួកគេធំដូចគ្នា ។នៅលើសង្វៀនគេដឹងតែសម្រុកវ៉ៃគ្នាដោយមិនសូវរវល់នឹងការការពារឡើយ ។អ្នកប្រដាល់
ទាំង២រូបនេះសុទ្ធតែនមានឧិកាសឈ្នះដូចគ្នាតែអ្វីៗគឺស្ថិតនៅលើសំណាង ។
សួរ ចាន់រាជក្លិបជ្រៃសែនជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយប៊ន ពន្លឹកមកពីក្លិបនាគរាជ
ចតុមុខដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះមានប្លង់វ៉ៃល្អដូចគ្នានិងវ៉ៃមានចរឹកឆេវឆាវដូចគ្នាទៀតផង ។ជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែងវាយ
ប្រហារគ្នានោះគេមិនសូវខ្វល់ពីការការពារនោះទេ ។
មិនដឹងថានរណាជាអ្នកមានសមត្ថភាពដណ្ដើមជ័យជំនះនោះទេតែសម្រាប់ពួកគេទាំង២រវាងអ្នកឈ្នះនិងអ្នកចាញ់ប្រាកដជា
ទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។
សឿន ឆ្នើមក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់អ៊ុង កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយប្រកួតគ្នាក្នុង
ប្រភេទ៦៣,៥០គីឡូក្រាម ។
ជីវិតលើសង្វៀនរបស់កំសត់ចាស់វស្សាជាងសឿន ឆ្នើមតែកំសត់មិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងនោះទេ។
ទោះបីគេតែងតែចូលរួមក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ជាច្រើនព្រឹត្តិការណ៍ក៏ពិតមែនតែកំសត់មិនដែលប្រជែងបានជ័យជំនះ ឬ បាន
ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ។
សឿន ឆ្នើមជាអ្នកប្រដាល់ស្រករក្រោយដែលមានអំណួតបន្តិចទោះបីគេក្លាហាននិងវ៉ៃចូលចិត្តប្ដូរក៏ពិតមែនតែការវ៉ៃប្ដូររបស់គេ
មិនដែលបានផលឡើយ ។អ៊ុង កំសត់ និងសឿន ឆ្នើមនរណាឈ្នះ ?
សឿម សារ៉ាន់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតជាមួយអ្នកប្រដាល់សេក ថាវរីយ៍ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង