ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ដាំបង្គោល ភ្លើងបំភ្លឺថ្មីជិត១៥០ដើមតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីស្ពានព្រែកព្នៅ ដល់ព្រំប្រទល់ខេត្តកណ្តាល

83

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលបាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការអភិវឌ្ឍរាជធានី មានទាំងកសាងផ្លូវ លូ ប្រឡាយ សួនច្បារសាធារណៈនិងហេដ្ឋារចនាសម័្ពនផ្សេងទៀត។ ជាក់ស្តែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាំបង្គោលភ្លើងបំភ្លឺថ្មីជិត១៥០ដើមតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីស្ពានព្រែកព្នៅ ដល់ព្រំប្រទល់ខេត្តកណ្តាល ដើម្បីលើកសោភណ្ឌភាពតាមបណ្តោយផ្លូវចេញ ចូលរាជធានីផងនិងដើម្បីកាត់បន្ថយចោរកម្មនិងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បញ្ហាការបង្ការ ទប់ស្កាត់ ជម្ងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងយ៉ាងខ្លាំងខ្លាណាស់ ដើម្បីកុំអោយជម្ងឺនេះ បន្តការរីករាលដាលដល់ប្រជាពលរដ្ឋ ។ប៉ុន្តែទោះបីជាយ៉ាងនេះក្តីរដ្ឋបាលរាជធានីភ្នំពេញក៏មិនបានភ្លេចការអភិវឌ្ឍនោះដែរ ជាក់ស្តែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាំបង្គោលភ្លើងបំភ្លឺថ្មីចំនួន១៤៨បង្គោល នៅ

តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីស្ពានព្រែកព្នៅ ដល់ព្រំប្រទល់ខេត្តកណ្តាល   ការដាំបង្គោលភ្លើងបំភ្លឺថ្មីនេះ គឺដើម្បីលើកសោភណ្ឌភាពតាមបណ្តោយផ្លូវចេញ ចូលរាជធានី កាត់បន្ថយចោរកម្មនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង