ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហុយផ្សេងចេញពីអាគារ ទុកចោលផ្អើល រថយន្តពន្លត់អគ្គីភ័យ

99

 

ភ្នំពេញ :ប្រជាពលរដ្ឋប្រទះឃើញហុយផ្សែងខ្លាចចេញពីអាគារនៅជាន់ទី៤តែអត់មានអ្នកនៅប្ដឹងនគរបាលអន្តរាគមន៍ជៀសវាងការឆាបឆេះរាលដាលហេតុការនេះបង្កការភ្ញាក់ផ្អើល កាលេវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០២០នៅចំណុចអាគារលេខ៥៨ABC ទុកចោល ក្រុម៣ ស្ថិតនៅភូមិ១ តាមផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថាមុនកើតហេតុឃើញហុយផ្សែងខ្មៅចេញពីក្នយងអាគារទុកចោលមិនដឹងថាករណីទុស្សេខ្សែភ្លើងឬយ៉ាងណាតែទីតាំងខាងលើមិនមានអ្នករស់នៅច្រើនឆ្នាំហើយដោយខ្លាចឆាបឆេះរាលដាលដល់ផ្ទះបងប្អូនអ្នកជិតខាងទូរស័ព្ទប្ដឹងអាជ្ញាធរដើម្បីសុំអន្តរាមន៍ហៅរថយន្តពន្លត់អគ្គីភ័យហើយការឆេះនេះសង្ស័យមានជនអ្នកប្រើប្រាស់គ្រឿងញៀននៅលើអាគារ ។

នគរបាលបានអោយដឹងថាករណីហុយផ្សែងចេញពីអាគារអតីតក្រុមហ៊ុនទូរស័ព្ទក្រោយមកក៏ប្រញ្ញាប់ហៅរថយន្តពន្លត់អគ្គីភ័យហើយមួយសន្ទុះក្រោយមកមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនិងទីក្រុងកោះពេជ្របានចុះមកដល់កន្លែងកើតហេតុចំនួន៥គ្រឿងការប្រើប្រាស់ចំនួន៣គ្រឿងមូលហេតុដោយសារជនអាណាថាយកខ្សែភ្លើងមកដុតយកស្ព័នហើយក៏ឆេះរាលដាលក៏នាំរត់គេចខ្លួនបាត់អស់ទៅតែក្រោយមកក៏មានរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ទាន់ពេលមិនប៉ះពាល់ដល់ផ្ទះអ្នកជិតខាងនោះទេ ។ក្នុងនោះដែរនគរបាលមូលដ្ឋានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌរួមនិងកម្លាំងអាវុធហត្ថសម្រួលចរាចរណ៍នៅកនន្លែងកើតហេតុចំណែកខូចខាតមានតែរាលខ្មៅនៅលើដំបូលអាគារជាន់ទី៤ហើយនគរបាលយើងនិងទំនាក់ទំនងទៅម្ចាស់អាគារអោយមានធ្វើទ្វារចាក់សោត្រឹមត្រូវទុកចំហទ្វារបែបនេះងាយនិងហានីភ័យផ្សេងៗ ។

អត្ថបទដែលជាប់ទាក់ទង