ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ ពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ និងមិនមានអ្នកជា

89

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង​ ៧:០០នាទីព្រឹក ថ្ងៃទី​ ១ ឧសភា​ ២០២០​ យើងពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មិនមានករណីជាសះស្បើយថ្មីទេ ដូច្នេះករណីជាសះស្បើយមានចំនួន១១៩នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ដដែល​ ។

ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​៕

អត្ថបទដែលជាប់ទាក់ទង