ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដាក់គោលដៅចំនួន០២ត្រួតពិនិត្យ ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

83


ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេះលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានចុះត្រួតពិនិត្យគោលដៅត្រួតពិនិត្យការអនុវត្តចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានខណ្ឌចំការមន​ដោយបានចុះត្រួតពិនិត្យនៅគោលដៅត្រួតពិនិត្យការអនុវត្តចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានខណ្ឌចំការមន​ ចំនួន​ ០២គោលដៅគឺទី១គោលដៅមហាវិថីព្រះមុនីវង្ស មុខអតីតក្លឹបកំសាន្ត​ រ៉ក​ និងគោលដៅទី២ ផ្លូវលេខ​ ៤៨៨​ ជាប់នឹងរបងវិទ្យាល័យ​ ហ៊ុន​ សែន​ ប៊ុនរ៉ានី​ ផ្សារដេីមថ្កូវ​នៅជិតរង្វង់មូលផ្សារដើមថ្កូវ។
ជាមួយគ្នានេះផងដែរ​ លោកអភិបាល​ខណ្ឌចំការមន​ថេង សុថុលក៏ បានឧបត្ថម្ភអាហារសម្រន់​ និងទឹកសុទ្ធជូនដល់កម្លាំងនគរបាលខណ្ឌចំការមន​ដែលនៅគោលដៅទាំង​ ០២ខាងលើនោះផងដែរ។
លោកថេង សុថុលអភិបាលខណ្ឌក្នុងនាមរដ្ឋបាលខណ្ឌចំការមន​ដោយ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ មេត្តាចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានម៉ឹងម៉ាត់ទាំងអស់គ្នាពោលគឺដើម្បីខ្លួនយើងនិងអ្នកដែលរស់នៅជាមួយយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង