ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាតេក្វាន់ដូ WTប្រកួតមេគុន តាមអនឡាញលើកទី១នៅកម្ពុជា

89

ភ្នំពេញ៖ខេមរសហព័ន្ធកីឡាតេក្វាន់ដូWT(World Taekwondo) បានសហការជាមួយសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជានាថ្ងៃទីទី៥ ខែឧសភា ឆ្នាំ២០២០ រៀបចំការប្រកួតមេគុនតាមអនឡាញលើកទី១នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជាដើម្បីពង្រឹកសមត្ថភាពកីឡាករ-កីឡាការិនីហ្វឹកហាត់តាមផ្ទះ។
លោកគង់ សក្ខិដាអគ្គលេខាធិការនៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWTបានប្រាប់ឲ្យដឹងថាការប្រកួតមេគុនតាមអនឡាញលើក
ទី១ដោយមានពីក្លិបចំនួន៦ដែលមានកីឡាករ កីឡាការិនីមកពីខេត្តបាត់ដំបងនិងរាជធានីភ្នំពេញ។ដំបូងយើងតម្រូវឲ្យក្លិបកីឡាតេក្វាន់ដូ
WTជាសមាជិកខេមរសហព័ន្ធត្រូវថតវីដេអូកីឡាករ-កីឡាការិនីប្រឡងផ្ញើមកខេមរសហព័ន្ធរួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវាត់។
លោកបានបន្តថា យើងទុកឲ្យឳកាសរយៈពេល១០ថ្ងៃគឺចាប់ផ្តើមថ្ងៃទី២០ ដល់៣០ ខែមេសា ឆ្នាំ២០២០ ហើយគណៈកម្មាធិការសម្រេចជ្រើសរើសប្រកួតប្រឡងតាមអនឡាញដោយមានអាជ្ញាកណ្តាលនិងចៅក្រមចំនួន៣។យើងមានការពិបាកខ្លះដោយសារឳពុកម្តាយកីឡាករ កីឡាការិនីដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហមមិនអនុញ្ញាតឲ្យកូនចូលរួមប្រកួតដោយសារខ្លាចមេរោគ
កូរ៉ូណា៕

 

អត្ថបទដែលជាប់ទាក់ទង