ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីចាប់ជម្រិតជនជាតិចិនដូចគ្នា ផ្ទុះអាវុធ 2 គ្រាប់ របួសម្នាក់ និងជនដៃដល់ម្នាក់ត្រូវចាប់ខ្លួន

168

ភ្នំពេញ៖ មានករណីចិនចាប់ជម្រិតជនជាតិចិនដូចគ្នាបង្កឲ្យមានការផ្ទុះអាវុធ២គ្រាប់បណ្ដាលឱ្យជនជាតិចិនម្នាក់រងរបស់ជាទម្ងន់បញ្ជូនទៅមន្ទីរពេទ្យ និងជនជាតិចិនម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនវ៉ៃខ្នោះនៅ ទីតាំងតាមបណ្តោយផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជាធានីភ្នំពេញ នៅថ្ងៃពុធ ទី៦ ខែឲសភា ឆ្នាំ២០២០ នៅវេលាម៉ោង ៤ និង ៣ នាទីទៀបភ្លឺ។

ពាក់ព័ន្ធនឹងករណីនេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារបានឲ្យដឹងថា ករណីនេះគឺជាករណីចាប់ជម្រិត នេះបើតាមការប្រាបពីអ្នកបកប្រែភាសាចិន។ ករណី បង្កហេតុក៏មានការផ្ទុះអាវុធ 2 គ្រាប់ដែលបង្កឡើងដោយជនដៃដល់បាញ់ទៅលើគូភាគីបណ្ដាលឲ្យបែកកញ្ចក់ឡានស្តារិច ។ ឱ្យក្រុមជនជាតិចិនបានបើកឡានរត់គេចទៅបុកនឹងចិញ្ចើមផ្លូវបណ្ដាលឱ្យខូចខាតខ្ទេច។

តាមរយៈអ្នកបកប្រែបានលើកឡើងថានៅពេលនេះជនរងគ្រោះបានមកដល់កន្លែងកើតហេតុដើម្បីពិនិត្យមើលសភាពការណ៍និងជនដៃដល់ដែលចាប់ជម្រិតខ្លួន។ ជនរងគ្រោះបាននិយាយថា ក្រុមជនល្មើសបានចាប់ជម្រិតខ្លួនចំនួនលុយជាង 3 ម៉ឺនដុល្លារនៅចំណុចកោះពេជ្រ ហើយខ្លួនក៏បានវេរលុយចូលកុងឲ្យជនដៃដល់រួចហើយ។ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចក្រុមជនដៃដល់តាមបាញ់។ ក្នុងហេតុការណ៍នេះជនដៃដល់ម្នាក់ត្រូវរបួសបាក់ជើង ត្រូវបានដឹកតាមរ៉ឺម៉កកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ប៉ុន្តែទោះយ៉ាងណា ក្នុងហេតុការណ៍នេះនៅពុំទាន់ដឹងមូលហេតុលម្អិតអីឡើយ គឺរង់ចាំការបញ្ជាក់ពីសមត្ថកិច្ចបន្ថែមទៀត អំពីអត្តសញ្ញាណជនរងគ្រោះនិងជនបង្ក៕

 

អត្ថបទដែលជាប់ទាក់ទង