ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុមោទនា​ ថ្ងៃបុណ្យវិសាខបូជា

62

ភ្នំពេញ៖នៅថ្ងៃ១៥កើតខែពិសាខឆ្នាំជូតទោស័កពស២៥៦៣ដែលត្រូវនឹងថ្ងៃទី៦ខែឧសភាឆ្នាំ២០២០នេះគឺជាថ្ងៃបុណ្យវិសាខបូជាដែលជាថ្ងៃសីលផងដែរ។មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោកក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់ខាងលើនេះផងដែរ។នេះបើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី។

បុណ្យវិសាខបូជាគឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀតពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតមគឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូតបានត្រាស់ដឹងនិងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ១៥កើតខែពេញបូណ៌មីដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

នៅថ្ងៃទី១៥ខែធ្នូឆ្នាំ១៩៩៩អង្គការសហប្រជាជាតិ(UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

សូមជូនពរបងប្អូនជនរួមជាតិព្រមទាំងពុទ្ឋបរិស័ទទូទាំងប្រទេសជួបតែសេចក្តីសុខចម្រើននិងពុទ្ធពរ៥ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយហើយសូមបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកការងារនេះផងដែរ។

បុណ្យពិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​និង​សំខាន់បំផុត​មួយ​ក្នុងចំណោម​បុណ្យ​ដ៏​សំខាន់ៗ​ក្នុង​ពុទ្ធសាសនា ធ្វើ​នៅ​ថ្ងៃទី ១៥ កើត ខែពិសាខ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ ឧសភា​នេះ​។

ពិសាខបូជា គឺជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក មិនមែនជា​បុណ្យ​ក្នុង​បញ្ញត្តិ ពោល​គឺជា​បុណ្យ​ដែល​ពុទ្ធបរិស័ទ​តាក់តែងឡើង​ដោយសារ​ទឹកចិត្ត​សទ្ធាជ្រះថ្លា​របស់​ពុទ្ធបរិស័ទ ហើយ​ពុំមាន​ជាការ​បញ្ញត្តិ ឬ​កំណត់ដោយ​​ព្រះពុទ្ធ​ឱ្យធ្វើ​ពិធីបុណ្យ​ពិសាខបូជា​នេះឡើយ ។​

បុណ្យពិសាខបូជា បានសេចក្តីថា ជា​ពិធីបុណ្យ​ដែល​គេ​ធ្វើឡើង​សម្រាប់​គោរពបូជា ឬ​សម្រាប់​រំលឹក​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់ៗ​ដែល​​កើតមានឡើង​នៅ​ក្នង​ខែ​ពិសាខ​ក្នុងនោះ​រួមមាន​៖

១-កាលដែល ព្រះ​សិទ្ធត្ថ ( ព្រះពុទ្ធ​) ទ្រង់ប្រសូត (​កើត​) នៅ​៨០​ឆ្នាំមុន​ពុទ្ធសករាជ នា​លុម្ពិនី​ឧទ្យាន ក្រោម​ដើមសាលព្រឹក្ស នៅ​ថ្ងៃ​សុក្រ ១៥​កើត ខែ​ពិសាខ ឆ្នាំ ច ។

២-ក្រោយពី ព្រះ​សិទ្ធត្ថរាជា ទ្រង់​សាង​ព្រះ​ផ្នួស អស់​៦​ឆ្នាំ ទ្រង់​បាន​ត្រាស់ដឹង​នូវ​សម្មា​សម្ពោធិញ្ញាណ​ក្រោម​ដើម​ពោធិព្រឹក្ស ក្បែរ​ស្ទឹង​នេ​រ​ញ្ជ​រា នៅ​ថ្ងៃ​ពុធ ១៥​កើត ខែពិសាខ ឆ្នាំរកា មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ​។​

៣-ព្រះពុទ្ធ​ទ្រង់​ចូល​បរិ​ព្វា​ន​ក្រោម​សាលព្រឹក្ស​ទាំង​គូ ដោយ​អនុ​បា​ទិសេស​និព្វាន​ក្នុង​នគរ​កុសិនារា នា​ថ្ងៃ ១៥ កើត ខែពិសាខ ឆ្នាំ ម្សាញ់ មួយថ្ងៃ​មុ​នពុទ្ធសករាជ

អត្ថបទដែលជាប់ទាក់ទង