ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងបាល់ទាត់៖ ៣នាក់បញ្ចប់ជីវិត ពីបាល់ទាត់និងម្នាក់ដោះស្រាយនៅតុលាការ

128


ភ្នំពេញ៖សាច់ស្អុយចំនួន៤ដុះត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចកាត់
ចេញដើម្បីកុំឲ្យក្លកាយជាមហារីកនៅក្នុងបាល់ទាត់បន្តទៀត។
មន្រ្តីទាំង៤រូបដែលត្រូវបានសហព័ន្ធចាត់ទុកជាដុំសាច់ស្អុយនោះមានលោកម៉ែ តុលា
ជាអគ្គលេខាធិការរងរបស់សហព័ន្ធនិងជាបុរសដែលមានឥទ្ធិពលបំផុតនៅក្នុងសហព័ន្ធកីឡាបាល់ទាត់អាស៊ី លោកទុយ វិច្ឆិកាប្រធានការិយាល័យអាជ្ញាកណ្ដាលសហព័ន្ធកីឡាបាល់ទាត់
កម្ពុជា លោកឆាំង ពិសិដ្ឋធ្លាប់ជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិ និងលោកគល់ សុ
ភារម្យជាប្រធានផ្នែករដ្ឋបាល់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
លោកម៉ៃ តុលាធ្លាប់ឆ្លងកាត់សាលាមធ្យមសិក្សាអប់រំកាយ និង កីឡាដែលនៅពេល
លោកសិក្សាលោកបានរៀនភាសាអង់គ្លេសធ្វើឲ្យលោកពូកែនិយាយភាសាអង់គ្លេស ។លោក
បានចាប់ផ្ដើមពីមន្ត្រីសាមញ្ញនៅសហព័ន្ធកីឡាបាល់ទាត់រហូតក្លាយជាអ្នកចាត់ការទូទៅរបស់
ក្រុមជម្រើសជាតិ ។លោកជាមួយលោកជួន ម៉ាលីនដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺ
ជាជនជាតិខ្មែរដំបូងគេដែលបានទទួលសញ្ញាប័ត្រជាគ្រូបង្វឹកបាល់ទាត់កម្រិត A ដែលជា
សញ្ញាប័ត្រកម្រិតខ្ពស់បំផុតនៅក្នុងបាល់ទាត់ពីប្រទេសអាល្លឺម៉ង់ ។
ក្នុងពេលដែលបាល់ទាត់កម្ពុជាចាប់ផ្ដើមរីកចម្រើននោះលោកបានទទួលតួនាទីជាប្រ
ធានការិយាល័យអភិវឌ្ឍន៍បាល់ទាត់យុវជន ។បន្ទាប់មកលោកបានក្លាយជាអគ្គលេខាធិការ
ស្ដីទីបន្ទាប់ពីលោកគល់ សុផាណាដកខ្លួនថយហើចុងក្រោយលោកបានទទួលតួនាទីជាអគ្គ
លេខាធិការរងក្នុងខណៈដែលលោកកែវ សារ៉េតក្លាយជាអគ្គលេខាធិការនោះ ។
លោកទុយ វិច្ឆិកាគឺជាមន្ត្រីនាយកដ្ឋានអប់រំកាយ និង កីឡាដែលមានតួនាទីជាប្រធាន
ការិយាល័យ ។
លោកធ្លាប់ឆ្លងកាត់ការសិក្សាដំបូងនៅសាលាមធ្យមសិក្សាអប់រំកាយ និង កីឡាលោក
បានចូលប្រឡូកក្នុងកីឡាបាល់ទាត់តាំងពីការប្រកួតនៅចង្អៀតម្ល៉េះ។លោកបានឆ្លងកាត់ការសិក្សានៅក្រៅប្រទេសជាច្រើនហើយអ្វីដែលលោកចាប់អារម្មណ៍ជាងគេនោះគឺជំនួយការអា
ជ្ញាកណ្ដាល(ចៅក្រមខ្សែបន្ទាត់) ។
លោកបានក្លាយជាជំនួយការអាជ្ញាកណ្ដាលអន្តរជាតិដែលទទួលស្គាល់ដោយFIFA ។
ក្នុងតួនាទីជាជំនួយការអាជ្ញកណ្ដាលលោកបានចេញទៅដឹកនាំការប្រកួតជាច្រើននៅក្រៅ
ប្រទេស ។
បន្ទាប់ពីស្ថិតក្នុងអាជីពជាជំនួយការអាជ្ញាកណ្ដាលជាច្រើនឆ្នាំមកនោះលោកក៏បានលាឈប់ពីជំនួយការអាជ្ញាកណ្ដាលដែលការលាឈប់នោះគឺលោកចង់ផ្លាស់ប្ដូរថានៈរបស់ខ្លួនពីជំនួយការអាជ្ញាកណ្ដាលទៅជាអាជ្ញាកណ្ដាល។ហើយការលាឈប់នោះគឺដើម្បីតម្រូវទៅតាម
ក្រមរបស់FIFAគឺបើចង់ឡើងតួនាទីជាអាជ្ញាកណ្ដាលត្រូវតែលាឈប់ពីជំនួយការអាជ្ញាកណ្ដាលជាមុនសិន។
បន្ទាប់ពីលាឈប់លោកទុយ វិច្ឆិកាបានប្រឡងជាប់ជាអាជ្ញាកណ្ដាលដូចបំណងមែន។
លោកទុយ វិច្ឆិកាមិនត្រឹមតែជាអាជ្ញាកណ្ដាលសម្រាប់បាល់ទាត់លើទីលានធំប៉ុណ្ណោះទេតែ
លោកជាអាជ្ញាកណ្ដាលបាល់ទាត់ក្នុងសាល(Futsal)ទៀតផង ។
សម្រាប់វគ្គអាជ្ញាកណ្ដាលធំៗដែលFIFAផ្ដល់ឲ្យកម្ពុជាតាមរយៈសហព័ន្ធបាល់ទាត់អាស៊ាន(AFF) ឬ សហព័ន្ធបាល់ទាត់អាស៊ី(AFC)លោកទុយ វិច្ឆិកាគឺជាអ្នកគ្រប់គ្រងវគ្គឬជាមន្ត្រី
សម្របសម្រួលសម្រាប់វគ្គ ។
លោកឆាំង ពិសិដ្ឋវិញទើបតែចូលប្រឡូកក្នុងសកម្មភាពកីឡាបាល់ទាត់បន្ទាប់ពីលោក
នាយឧត្តមសេនីយ៍សៅ សុខាបានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
លោកពិសិដ្ឋបានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សដោយស្វែងយល់ពីច្បាប់បាល់ទាត់ របៀបរៀប
ចំការប្រកួត និងការគ្រប់គ្រងក្រុមបាល់ទាត់ ។
ជាមួយនឹងការអភិវឌ្ឍន៍ខ្លួននេះលោកបានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិ ជាស្នងការប្រកួត ថ្នាក់ជាតិនិងមន្ត្រីសម្របសម្រួលការប្រកួត ។
ចំពោះលោកគល់ សុភារម្យទោះបីលោកជាមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ក៏ពិតមែនតែ
លោកមិនមែនជាអ្នកប្រឡូកផ្ទាល់ជាមួយនឹងបាល់ទាត់នោះឡើយ ។លោកគ្រាន់តែជាមន្ត្រី
រដ្ឋបាលមួយរូបប៉ុណ្ណោះ ។
ថ្លែងក្នុងសន្និសីទសារពត៌មាន នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះ លោក
កែវសារ៉េតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងថាមន្ត្រីទាំង៤រូបនោះពាក់ព័ន្ធជាមួយនឹងលុយកាក់ក្នុងការប្រកួតបាល់ទាត់ដែលមានឈ្មោះថា Tiger Street Football ។
ព្រឹត្តិការណ៍ Tiger Street Football នេះសហព័ន្ធបានតែងតាំងមន្ត្រីទាំ៤រូបនេះទៅដឹកនាំ
ការប្រកួតតាំងពីឆ្នាំ២០១៣មករហូតដល់ខែមីនាឆ្នាំ២០២០នេះ។ភាពមិនប្រក្រតីបានកើត
ឡើងគឺក្រុមហ៊ុន Tigerឧបត្ថម្ភមកសហព័ន្ធតាមឆ្នាំនីមួយៗ ។
ក្រោយពីរឿងអាស្រូវនេះបែកធ្លាយគណៈកម្មការប្រតិបត្តិរបស់សហព័ន្ធក៏បានបង្កើត
គណៈកម្មការស្រាវជ្រាវមួយ ហើយប្រជុំជាបន្តបន្ទាប់ ជាមួយក្រុមហ៊ុន Tiger និងបានរកឃើញថាក្រុមការងារដែលបានចុះទៅដឹកនាំព្រឹត្តិការណ៍នោះបានយកចំណែកដល់ទៅ ៣០% តាមឆ្នាំនីមួយៗ ដែលនេះជាកត្តានាំឲ្យបាត់បង់ទំនុកចិត្ត ។
បន្ទាប់ពីរកឃើញនូវភាពមិនប្រក្រតី នេះគណៈកម្មការវិន័យរបស់សហព័ន្ធបានបង្ខំ
ចិត្តព្យួរលោកម៉ៃ តុលា លោកទុយ វិច្ឆិកា លោកឆាំង ពិសិដ្ឋ និងលោកគល់ សុភារម្យគ្រប់
សកម្មភាពកីឡាបាល់ទាត់មួយជីវិត ។
ចំពោះលោកម៉ៃ តុលាសហព័ន្ធនឹងបញ្ជូនសំណុំរឿងពូករលួយនេះទៅតុលាការមាន
សមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង