ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្ដីសាធារណការនិងដឹកជញ្ជូនថា តើការ ប្រឡងយកប័ណ្ណបើកបរយានយន្ដ ទោចក្រក្រយានយន្ដ ធ្វើនៅឯណាខ្លះ

67

ភ្នំពេញ៖ មន្រ្ដីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជ ធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៧ ឧសភា ឆ្នា២០២០នេះថា ការកើនឡើងនៃការប្រើប្រាស់សេវា បណ្ណបើកបរយានយន្ត យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលប៉ុន្មានថ្មីនេះ មន្ទីរ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ រាល់ការប្រឡង យកបណ្ណបើកបរយានយន្ត(ទោចក្រ-ត្រីចក្រយាន យន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធា រណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត។ទីតាំង៖- នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨) – មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត។ (ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)។
ពេលវេលាផ្តល់សេវា៖ – ថ្ងៃចន្ទដល់សៅរ៍ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)
– ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច។ ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ ។១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់) ។៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)(៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង)។ ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules) ៖ – App Store: http:/ dr.mpwt.gov.kh/ios – Play Store: http://dr.mpwt.gov.kh/android
មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90 ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង