ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រុមអ្នកម៉ូតូកង់បី​ និងម៉ូតូធំ​សម្រុក ទៅដាក់ពាក្យប្រឡងយកបណ្ណ័បេីកបរជាង២៥០០នាក់​ ក្នុងរយៈពេល​២ថ្ងៃដើមសប្តាហ៍នេះ

75

ភ្នំពេញខណៈដែលសមត្ថកិច្ចចម្រុះ ដាក់គោលដៅផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តាល រាជធានី ខេត្តព្រមៗគ្នា ពិសេសតម្រូវអោយអ្នកបើកបរម៉ូតូធំៗ ចាប់ពីកម្លាំង១២៥ccឡើងទៅ និងម៉ូតូកង់បីក៏ត្រូវតែមានប័ណ្ណបើកបរប្រភេទ ដែរនោះគេបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានសម្រុកនាំគ្នាទៅដាក់ពាក្យប្រលងនិងប្រលងយកប័ណ្ណបើកបរដោយក្នុងរយៈពេល២ថ្ងៃនេះ ពោល គឺចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារកន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បីឬតុតុនិងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យនិងប្រឡងយកប័ណ្ណបើកបរនៅអង្គភាពផ្តល់បណ្ណ័បេីកបរប្រមាណជាង២៥០០នាក់

   ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក ឡូវ នីកូវឌ្ឍនា បានឲ្យអ្នកព័ត៌មានយើងដឹងថា ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃចន្ទនិងថ្ងៃអង្គារកន្លងមកនេះប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បីឬតុតុនិងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យនិងប្រឡងយកប័ណ្ណបើកបរនៅអង្គភាពផ្តល់បណ្ណ័បេីកបរប្រមាណជាង២៥០០នាក់ប៉ុន្តែការរៀបចំប្រឡងបន្ទប់អាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះ

   លោកបន្តថាជាក់ស្ដែងរយៈពេល២ថ្ងៃក្រុមអ្នកម៉ូតូកង់បីនិងម៉ូតូធំបានប្រឡងយកបណ្ណ័បេីកបរចំនួន២៨០នាក់ប្រឡងជាប់១២៤នាក់និងប្រឡងធ្លាក់ចំនួន១៥៨នាក់

  លោក ឡូវ នីកូវឌ្ឍនាបានអោយដឹងទៀតថាទោះបីចំនួនអ្នកដាក់ពាក្យប្រឡងមានចំនួនច្រេីននិងការប្រឡងជាក់ស្តែងមានកំណត់ក្តីប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យដេីម្បីរៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់     

   លោកបន្តថាសម្រាប់លក្ខខណ្ឌក្នុងការប្រឡងបេក្ខជនត្រូវមានអត្តសញ្ញាណបណ្ណ័ជនជាតិខ្មែរលិខិតបញ្ជាក់កាយសម្បទាឬសុខភាពមួយសន្លឹករូបថតសខ្មៅ៤x៦ចំនួន៤សន្លឹកនិងត្រូវបង់តម្លៃចំនួន៤១០០០រៀលគឺបង់តាមរយ:ប្រពន្ធ័វីង

  លោក ឡូវ នីកូវឌ្ឍនាបានបញ្ជាក់ថា  ចំពោះការប្រឡងយកបណ្ណ័បេីកបរគឺធ្វេីនៅអង្គភាពផ្តល់បណ្ណ័បេីកបរនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញប៉ុន្តសម្រាប់ការពន្យា បណ្ណដែលអស់សុពលភាព គឺមានធ្វេីនៅផ្សារទំនើបAEON MALLទី១ និងនៅផ្សារទំនើបAEON MALLទី២ តែការប្រឡងគឺមានតែនៅនៅអង្គភាពផ្តល់បណ្ណ័បេីកបរនោះទេ

  លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមទៅធ្វេីជាមួយមន្ត្រីនៅទីនោះផ្ទាល់ដែលមានតារាងតម្លៃត្រឹមត្រូវនិងច្បាស់លាស់ចៀសវាងមានអ្នករត់ការដែលតម្លេីងតម្លៃកេងចំណេញដែលបង្កអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់៕

 

អត្ថបទដែលជាប់ទាក់ទង