ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី​ជំងឺ​កូ​វីដ​១៩ ៖ ថ្ងៃនេះ មិនមានអ្នកឆ្លងជំងឺថ្មី និងពុំមានអ្នកជាសះស្បើយ

60

 

​ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់​ម៉ោង ៧:0០​នាទី​ព្រឹក ថ្ងៃទី ១០ ឧសភា ២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យើង​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មិនមាន​ករណី​ជាសះស្បើយ​ថ្មី​ទេ ដូច្នេះ​ករណី​ជាសះស្បើយ​ចាស់​សរុប​មាន​ចំនួន​១២០​នាក់​ដដែល ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ២​នាក់​ប៉ុណ្ណោះ ។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ឲ្យ​ដឹងថា ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។​
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​
​យើង​បានធ្វើ​តេស្ត​ចំនួន 13448 ស្មើនឹង 827 ក្នុង​១​លាន​នាក់​។​
​គួរកត់សម្គាល់​ផងដែរ​ថាំ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​សរុប​បាន​ថយចុះ​មក​នៅ​ចំនួន​២​នាក់ (​ស្ត្រី​ម្នា​ក់នៅ​ខេត្តបន្ទាយមានជ័យ និង​បុរស​ម្នាក់ នៅ​ខេត្តកំពង់ឆ្នាំង ) ដែល​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានសម្រេច​បញ្ជូនមក​បន្ត​ការព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០៕​

 

អត្ថបទដែលជាប់ទាក់ទង