ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសថា លោកគ្មានទ្រព្យសម្បត្តិនៅអាមេរិកទេ ហើយក៏មិនដែលជាន់ទឹកដីអាមេរិកដែរ

405

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាស នៅក្នុងសេចក្តីឆ្លើយតប បានបញ្ជាក់៦ចំណុចយ៉ាងដូច្នេះថា៖ លោកគ្មានទ្រពសម្បត្តិនៅ សហរដ្ឋអាមេរិកទេ ហើយក៏មិនដែលឈានជើង ជាន់ដីប្រទេសនេះម្តងណាដែរ។

ការឆ្លើយតបរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានធ្វើឡើងតាមរយៈលិខិតមួយ នៅថ្ងៃទី១៤ ខែមិថុនានេះ ដើម្បីឆ្លើយតបទៅនឹងវិធានការ មិនសមហេតុផល និងគ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានដាក់លោកបញ្ចូលក្នុងបញ្ជីខ្មៅ ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ ក្នុងគោលដៅចំណេញនយោបាយ ក្រោមលេសចោទប្រកាន់ថា លោកចូលរួមរំលោភពសិទ្ធិមនុស្ស។

អត្ថបទដែលជាប់ទាក់ទង