ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុ​យ វណ្ណៈ និង វ៉ែន ហុង​ជី​វ៉ុ​ង​បាត់បង់​ឧិ​កាស​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

90

​ ​ភ្នំពេញ​៖​ពុ​យ វណ្ណៈ​ក្លិប​ឃ្លាំងមឿង​កីឡា​ដែល​នរណាៗ​ក៏មាន​ជំនឿ​ចិត្ត​ថា​នឹង​ឆ្លង​ផុត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​បែរជា​ទទួល​​បរាជ័យ​ដោយសារ​សោម វិឆ័យ​ក្លិប​ពន្លឺ​វិបុល​ទៅវិញ ។​
​ ​ក្នុងជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement នា​យប់​ថ្ងៃទី​៩​ឧសភា​នោះ​វណ្ណៈ បានបង្ហាញ​នូវ​ភាព​ជឿជាក់ថា​ការប្រកួត​នេះ​គេ​សង្ឃឹមថា​៧០​ភាគរយ​ជ័យជំនះ​នឹង​ធ្លា​ក់មក​ក្នុង​កណ្ដាប់ដៃ​របស់គេ​ព្រោះ​គេ​ត្រូវការ​ណាស់​​នូវ​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ។​
​ ​ចំពោះ​វិឆ័យ​វិញ​គេ​បាន​និយាយ​មុនពេល​ឡើង​ស​ង្វឿ​ន​ប្រកួត​ថា​នេះ​ជាការ​ប្រកួត​មួយ​ដ៏​តឹងតែង​ព្រោះ​ទាំង​រូបគេ​ទាំង​វិឆ័យ​សុទ្ធ​​តែ​មិនទាន់​ស្គាល់​ចាញ់​ដូចគ្នា​នៅក្នុង​ព្រឹត្តិការណ៍​នេះ ។​អ្វីដែល​គេ​មាន​គេ​ត្រូវតែ​បញ្ចេញ​ឲ្យ​អស់​នឹង​វ៉ៃ​ដោយ​ប្រុងប្រយ័ត្ន​ព្រើ​ទាំង​រូបគេ​ទាំង​​វណ្ណៈ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ។​
​ ​ការប្រកួត​ពិតជា​មាន​លក្ខណៈ​តឹងតែង​មែន ។​វណ្ណៈ​សម្រុក​ចូលមក​រហូត​ព្រមទាំង​វ៉ៃ​ចេញ​ច្រើន​ទៀតផង​តែ​ការ​វ៉ៃ​ចេញ​របស់គេ​​ហាក់​ដូចជា​មិនសូវ​ចំ​គោលដៅ​នោះឡើយ ។​វិឆ័យ​ដកថយ​តាម​យុទ្ធសាស្ត្រ​ក៏ពិតមែន​ហើយ​ស្ថិតិ​នៃ​ការ​វ៉ៃ​ចេញ​ក៏​មិន​ច្រើន​ដូច​វណ្ណៈ​តែ​ការ​​វ៉ៃ​ចេញ​របស់គេ​ចំ​គោលដៅ​បានល្អ និង ច្រើនជាង ។​
​ ​ដោយ​ការប្រកួត​មានតែ​៣​ទឹក​នោះ​ពួកគេ​បាន​វ៉ៃ​គ្នា​ដោយ​មិន​សំចៃ​កម្លាំង​ឡើយ​ពិសេស​នៅ​ទឹក​ទី​៣​អ្វីៗ​ដែល​គេ​មាន​គេ​បញ្ចេញ​​ទាំងអស់​តែម្ដង ។​ទីបំផុត​សោម វិឆ័យ​ក្លាយជា​ម្ចាស់​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំពោះ​វណ្ណ​នៅសល់តែ​ឧិ​កាស​ប្រជែង​យក​កៅអី​ចំណាត់​​ថ្នាក់​លេខ​៣​ប៉ុណ្ណោះ ។​
​ ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ​អ្នក​ប្រដាល់​រិ​ន សារ​ដ្ឋ​ក្លិប​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​ក៏​ប្រជែង​បាន​កៅអី​សម្រាប់​​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ​បន្ទាប់ពី​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​វ៉ែន ហុង​ជី​វ៉ុ​ង​ក្លិប​កងកេង​កីលា​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​មក​នោះ ។​
​ ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ក៏​តឹងតែង​ខ្លាំង​ដែរ ។​ជី​វ៉ុ​ង​ជួប​បរាជ័យ​មែន​តែមួយ​ព្រឹត្តិការណ៍​នេះ​គេ​វ៉ៃ​បានល្អ​ហើយ​គេ​​បានធ្វើ​ឲ្យ​គូប្រកួត​ទ្រមខ្លួន​ទៀតផង ។​
​ ​សា​រដ្ឋ​ដែល​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គេ​ត្រៀមខ្លួន​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​សោម វិឆ័យ​ដែល​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ​ដូចគ្នា ។​ចំពោះ​វ៉ែន ហុង​ជី​វ៉ុ​ង​នឹងត្រូវ​ប្រកួត​ជាមួយ​ពុ​យ វណ្ណៈ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​ដែល​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ដូចគ្នា ។​
​ ​ចំ​បោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​បាន​រង្វាន់​វិញ​នោះ​វេន សុភ័ក្ត្រ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ចាញ់​ខ្លា​កន្ដឿ​ម៉ន សា​ម៉េ​ត​ក្លិប​កង​​ចក្រ​រាជសីហ៍​ដោយ​ពិន្ទុ ៕
​ ​

អត្ថបទដែលជាប់ទាក់ទង