ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនស្រ្តីខ្មែរអ៊ិស្លាមម្នាក់ ទៅតុលាការ ករណីជួញគ្រឿងញៀន

282

ខេត្តកោះកុង៖ ថ្ងៃ១៣ខែ មិថុនា ឆ្នាំ២០១៨ ការិយាល័យប្រឆាំងគ្រឿង បានចុះបង្រ្កាបបទល្មើសជាក់ស្តែងមួយករណីចាប់បានមួយមុខសញ្ញា ស្រី ស្ថិតនៅចំនុចភូមិ ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យ មានឈ្មោះដូចខាងក្រោម ម៉ាត់ សាក់ឌីយ៉ៈ ហៅយ៉ា អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៤ ដងទង់ ក្រុងខេមរៈភូមិន្ទ។វត្ថុតាងចាប់យកមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនice ចំនួន ៤កញ្ចប់ធំស្មើនឹង6.28ក្រាម។

បច្ចុប្បន្នមុខសញ្ញាជនសង្យ័យខាងលើ ត្រូវកំលាំងការិយាល័យគ្រឿងញៀន បានកសាងសំណុំរឿងប ញ្ជូនទៅតុលាការខេត្តដេម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង