ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស២នាក់ត្រូវជន បង្កជាច្រើនម្នាក់ កាប់របួសធ្ងន់ធ្ងរ

49

 

ភ្នំពេញ : បុរសកម្មករសំណង់២នាក់ជិះម៉ូតូចេញពីបុរីត្រូវកម្មករសំណង់ដូចគ្នាយកកាំបិតបុ័ងកាប់រងរបួសធ្ងន់ចំណែកជនបង្កជាជាង១០នាក់រត់គេចខ្លួនបន្សល់តែអ្នករងគ្រោះក្រុមគ្រួសារដឹកមកសង្រ្គោះហេតុការនេះកើតឡើង កាលវេលាម៉ោង១០និង០នាទីយប់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចក្នុងបុរី១កន្លែង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះទី១ឈ្មោះ ឡឹក ឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ជាក្មួយ របួសរយះក្បាលនិងម្រាមដៃខសងស្ដាំទី២ឈ្មោះ គឹម រតនា ភេទប្រុស អាយុ៣៤ឆ្នាំ មយុខរបរកម្មករសំណង់របួសក្បាលពីខាងក្រោយទាំង២នាក់របួសដោយកាំបិតបុ័ងតោកាប់ ស្នាក់នៅការដ្ឋានក្នុងបុរី សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅក្រុមគ្រួសារដឹកយកមកមន្ទីរពេទ្យបង្អែកច្បារអំពៅដើម្បីព្យាបាល ។ប្រភពព័ត៍មានពីបុរសរងគ្រោះបានប្រាប់អ្នកយកព័ត៍មានថាមុនកើតហេតុគាត់បានហូបបាយល្ងាចជាមិត្តភ័ក្រ្តបងប្អូនដែលធ្វើការក្រុមជាមួយគ្នាផឹកស្រាបៀរជាចំនួនជាង១កេះហើយចប់ខ្លួនក៏ចង់ជិះម៉ូតូទិញអីហូបខាងក្រៅពីការដ្ឋានស្នាក់នៅពេលជិះបានបន្តិចក៏មានសន្តិសុខឃាត់សួរនាំជាទំលាប់ស្រាប់តែមានជនបង្កហិង្សា១០នាក់ជាងដោយមានកាន់កាំបិតបុ័ងតោមកកាប់ខ្លួនរបួសដេកដួលហូរឈាមលើផ្លូវរួចជនបង្កទាំងនោះរត់គេចខ្លួនបាត់អស់ហើយក្រុមគ្រួសារយកម៉ូតូឌុបមកមន្ទីរពេទ្យដេករបួស ។

ជនរងគ្រោះទាំង២នាក់បានអាះអាងថាជនបង្កនោះមានស្គាល់ថាធ្លាប់វ៉ៃខ្លួននិងសាងជំងឺចិត្ត២០មុឺនរៀលបញ្ចប់រឿងម្ដងមកហើយតែសង្ស័យមានចិត្តខឹងទើបចង់គុំមកតាមវ៉ៃរហូតលើកទី២របួសធ្ងន់បែបនេះដោយសារភាពរបួសធ្ងន់រងចាំព្រឹកឡើងអាចដាក់ពាក្យបណ្ដឹងបានដើម្បីអោយនគរបាលចាត់ការតាមចាប់ជនបង្កហិង្សាមកដាក់ទោសនិងសងសំណងថ្លៃព្យាបាលរបួសផងដែរ ។

អត្ថបទដែលជាប់ទាក់ទង