ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនល្មើស២នាក់ ករណីអំពើប៉ុនប៉ងលួចយកម៉ូតូ

47

ភ្នំពេញ៖អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនល្មើស២នាក់ករណីអំពើប៉ុនប៉ងលួចយកម៉ូតូ។កើតហេតុ  ថ្ងៃទី១៦  ខែ  ឧសភា  ឆ្នាំ  ២០២០  វេលាម៉ោង០១ម៉៣០នាទីរំលងអាធ្រាតនៅចំណុចផ្លូវលេខ៣៧១ភូមិ  ឬស្សី  សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌ  មានជ័យ    រាជធានីភ្នំពេញ

ជនសង្ស័យឈ្មោះម៉ៅវាសនា  ហៅវែង  ភេទ  ប្រុស  អាយុ២៩ឆ្នាំ  ជនជាតិ  ខ្មែរ  ទីលំនៅផ្ទះជួល  ផ្លូវលំ  ភូមិទួលពង្រ  សង្កាត់ចោមចៅទី១  ខណ្ឌ  ពោធិ៍សែនជ័យ    រាជធានីភ្នំពេញ  មុខរបរ  មិនពិតប្រាកដ  (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)   និងជនសង្ស័យឈ្មោះ  ម៉ាន  សត្យា  ហៅ  ញ៉ាញ់  ភេទ  ប្រុស  អាយុ២៤ឆ្នាំ  ជនជាតិ  ខ្មែរ  ទីលំនៅផ្ទះជួល  ផ្លូវលំ  ភូមិត្នោតជ្រុំសង្កាត់បឹងទំពន់ទី២  ខណ្ឌ  មានជ័យ    រាជធានីភ្នំពេញ  មុខរបរ  មិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)     វត្ថុតាងចាប់យកដែកមុខស្រួចសំប៉ែតចំនួន០១ដើម, សោរទីបលេខ៨ចំនួន០១ដើម, ដែកលួសសរសៃចំនួន០៣កំណាត់, ទុលឡឺវីសចំនួន០២ដើមនិង  ម៉ូតូ០១គ្រឿងម៉ាកហុងដាវីសិនពណ៍ទឹកប៊ិចលេខម៉ាស៊ីន0186411 ពាក់ស្លាកលេខតាកែវ1M9458 (ជារបស់ជនសង្ស័យ)  

នគរបាលបានរៀបរាប់ហេតុការណ៍  កាលពីថ្ងៃទី១៦  ខែឧសភាឆ្នាំ២០២០វេលាម៉ោង០១ម៉៣០នាទីរំលងអធ្រាត្រកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន  ពេលមកដល់ផ្លូវលេខ៣៧១    ភូមិ  ឬស្សី  សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌ  មានជ័យ    រាជធានីភ្នំពេញស្រាប់តែឃើញជនសង្ស័យចំនួន០៣នាក់ឈ្មោះម៉ៅវាសនាហៅវែងភេទប្រុសអាយុ២៧ឆ្នាំ, ឈ្មោះម៉ានសត្យាហៅញ៉ាញ់ភេទប្រុសអាយុ២៤ឆ្នាំ  និង  ឈ្មោះធីភេទប្រុសអាយុ២៦ឆ្នាំ  ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាវីសិនពណ៍ទឹកប៊ិចពាក់ស្លាកលេខតាកែវ1M9458 ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ម៉ូតូដើម្បីត្រួតពិនិត្យស្រាប់តែជនសង្ស័យម្នាក់ឈ្មោះធីបានលោតចុះពីលើម៉ូតូរត់គេចខ្លួនបាត់  ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនសង្ស័យ០២នាក់ឈ្មោះម៉ៅវាសនាហៅវែង, ឈ្មោះម៉ានសត្យាហៅញ៉ាញ់  ឆែកឆេររកឃើញឧបករណ៍សម្រាប់គាស់សោរទ្វារផ្ទះនិងសម្រាប់កាច់សោរកម៉ូតូមួយចំនួនរួមមានដែកមុខស្រួចសំប៉ែតចំនួន០១ដើម,សោរទីបលេខ៨ចំនួន០១ដើម, ដែកលួសសរសៃចំនួន០៣កំណាត់, ទុលឡឺវីសចំនួន០២ដើម  នៅជាប់ខ្លួនជនសង្ស័យឈ្មោះម៉ៅវាសនាហៅវែង  ឃើញដូចនោះសមត្ថកិច្ចយើងក៏បាននាំខ្លួនជនសង្ស័យទាំង០២នាក់ឈ្មោះម៉ៅវាសនាហៅវែង, ឈ្មោះម៉ានសត្យាហៅញ៉ាញ់  យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ដើម្បីចាត់ការតាមនីតិវិធី

បច្ចុប្បន្នជនសង្ស័យឈ្មោះម៉ៅវាសនា  ហៅវែង  ,ឈ្មោះ  ម៉ាន  សត្យា  ហៅ  ញ៉ាញ់  ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី   

អត្ថបទដែលជាប់ទាក់ទង