ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដបែនដឹកដីមួយគ្រឿង បើកបុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យបុរសម្នាក់ស្លាប់

50

ភ្នំពេញ៖ រថយន្ដបែនដឹកដីមួយគ្រឿងបើកបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលឲ្យ បុរសម្នាក់ស្លាប់យ៉ាងអាណោចអធ័ម ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍ដ៏រន្ធត់មួយនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវ១០០៣ ក្បែរការ៉ាស់សាំងPTT ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដបែនមួយគ្រឿងក្បាលពណ៌ស្លែពាក់ផ្លាកលេខខេមរភូមិន្ទ02 3-5687 បើកដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿលឿនខណៈពេលមកផ្លូវបំបែកជាបួនកែងនឹងផ្លូវ១០០៣ ក៏មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សលាយខៀវខ្ចីពាក់ផ្លាកលេខភ្នំពេញ1HV-2923 ជិះដោយបុរសម្នាក់បានជិះបត់មកផ្លូវឧកញ៉ាម៉ុងរិទ្ធីក៏ត្រូវរថយន្ដបែនដឹកដីខាងបើកបុកចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់កង់បីឥណ្ឌាស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ យ៉ាងអាណោចធ័ម។ ចំណែកឯម្ចាស់រថយន្ដបង្កឃើញដូច្នេះក៏ចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងកន្លែងកើតហេតុបានធ្វើការវាស់វែង យកសពជនគ្រោះទៅប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ឯម៉ូតូកង់បីឥណ្ឌានិងរថយន្ដបង្កសមត្ថកិច្ចយកទៅរក្សាទុកសិនរង់ចាំសាច់ញាតិនិងម្ចាស់រថយន្ដបង្កមកដោះស្រាយគ្នានៅពេលក្រោយ៕

Rr

អត្ថបទដែលជាប់ទាក់ទង