ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតារាកំប្លែង នាងឃ្មឹប ពិតជាត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនមែន

188

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះក្រោយពីមនុស្សមួយក្រុមត្រូវ បាន មន្ត្រីសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន ក្នុងនោះក៏មានអតីតតារាកំប្លែង នាងឃ្មឹបម្នាក់ផងដែរ។ ប្រធានសមាគមសិល្បស័គ្រចិត្តជួយសង្គមលោក ហេង ឡុងក៏បានបញ្ជាក់ដែរថា អតីតារាកំប្លែង នាងឃ្មឹប ពិតជាត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនពិត ប្រាកដមែន។
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្ត ជួយសង្គមបានចេញមក បញ្ជាក់ទទួលស្គាល់ដូច្នេះថា ៖ អតីតតារាកំប្លែងនាងខ្មឹប ពិតជាត្រូវបានអធិការខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទី ពិតប្រាកដមែន»។លោកថារង់ចាំទទួលដំណឹងស្អែក ថាតើទោសរបស់គាត់ត្រឹម កម្រិតណា។លោកក៏សំណូមពរ សូមយុវជនជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
អ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប បានវិលចូលសិល្បវិញក្នុងអំឡុងខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីគេបានឃើញពីជីវិតតោកយ៉ាករបស់នាងនៅខេត្តបន្ទាយមានជ័យ។ នាងបានចាប់ផ្តើមការងារសម្តែងកំប្លែងរួមជាមួយក្រុមនាយកុយឡើងវិញ ប៉ុន្តែដោយសារកម្មវិធីកំប្លែងរបស់ទូរទស្សន៍មួយចំនួនត្រូវបានបិទទើបមិនមាននាង និងសមាជិកក្រុមកំប្លែងសម្តែងដូចគ្រាមុនឡើយទើបនឹង លេចដំណឹងអំពីការចាប់ឃាត់ខ្លួនទើបមាន ការភ្ញាក់ផ្អើលជាថ្មី។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៧ នាទី សមត្ថកិច្ច នគរបាល ខណ្ឌដូនពេញ បាន បើក ការស្រាវជ្រាវ បង្ក្រាប ករណី ជួញដូរ និង ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ស្ថិតនៅ ចំណុចបាចតុមុខ ផ្លូវជាតិ លេខ ៥ ភូមិ១៦សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។ ដោយក្នុងនោះឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ ( ស្រី ៣) រួមមាន ៖ ១/ ឈ្មោះ ឈួន សំណាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅ ទីតាំង ខាងលើ ( ជួញដូរ ) ។ ២/ ឈ្មោះ ឈួន រ៉ា ទី ភេទ ស្រី អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ទីតាំង ខាងលើ មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ ) ។ ៣/ ឈ្មោះ វណ្ណា វ ណ្ណី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និង មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ ) ។ ៤/ ឈ្មោះ រ៉េ ន សុធា រី ( ហៅ ឃ្មឹ ប )ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និង មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ ) ។ ៥/ ឈ្មោះ ប្រាក់ បញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និង មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ ) ។ ៦/ ឈ្មោះ មុត បញ្ញា ភេទ ប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរស្នាក់នៅ និង មុខរបរ មិន ពិតប្រាដក ( ប្រើប្រាស់ ) ។ ៧/ ឈ្មោះ ម៉ៅ ម៉ាប់ ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និង មុខរបរ មិន ពិតប្រាកដ ( ប្រើប្រាស់ ) ។ វត្ថុតាង ដែល បាន ដកហូតរួមមាន ៖ ក្រាម ពណ៌ ស ថ្លា សង្ស័យ ជា គ្រឿងញៀន ចំនួន១៥កញ្ចប់ ។ ថង់ ប្លាស្ទិចសំរាប់ច្រក គ្រឿងញៀន មួយ ចំនួន។ ឧបករណ៍ប្រើប្រាស់ គ្រឿងញៀន មួយចំនួន ។ ចំពោះមុខ កម្លាំង ជំនាញ ខណ្ឌប៉ុសិ៍្ត កំពុងយកចម្លើយ បន្ត ស្រាវជ្រាវរកបក្ខពួកនិងក្រុមដទៃផ្សេងទៀត ព្រមទាំង កសាង សំណុំរឿង ដើម្បី បញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ អនុវត្តតាម នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង