ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង ភិន សុដាលីស មេម៉ាយ លេងស្ទីលកាច់រាងជាមួយកូនស្រីពីមុខឡានBMW​ ឡើយឡូយរហូតហ្វេនៗលាន់មាត់គ្រប់គ្នាថា

205

 

ភ្នំពេញ៖ តារាសម្ដែង ភិន សុដាលីស ពិតជាអ្នកម្តាយដែលរឹងមាំ រហូតមកដល់ពេលនេះនាង នៅមិនទាន់មានគូស្នេហ៍ទេបើទោះបី ប៉ែន ចំរ៉ុង បានរៀបការនិងជិតក្លាយជាឪពុកគេក្តី ។ ប្រិយមិត្តជ្រាប់ហើយថា​តារា សម្តែងល្បីដែលមានសម្រស់ស្រស់ស្អាត គឺអ្នកនាង ភិន សុដាលីស ដល់កន្លងមកអ្នកនាងក្រោយពីមានកូនស្រីមួយយ៉ាងស្រស់ស្អាតគួរឲ្យស្រលាញ់ អ្នក នាងតែងតែ បង្ហោះរូបភាពស្អាតៗនឹងកន្លែងផ្សេងៗ ទៀតជាមួយនឹងកូនស្រីខ្លួនយ៉ាងមាន ក្តីសុខទោះបីជាមានឈ្មោះជាមេម៉ាយកូនមួយក៏ដោយតែឃើញ ថាអ្នកនាង ភិន សុដាលីស ហាក់បីដូចជាមិនខ្វល់អ្វីសោះឡើយនៅពេលនេះ គ្រប់រូបភាពដែលបង្ហោះ ក្នុងបណ្ដាញសង្គម កឺបានចេញមុខគឺអ្នកនាង ភិន សុដា លីស តែងតែមានភាពស្រស់ស្រាយនឹងមានក្តីសុខជាមួយកូនស្រីជាទីស្រឡាញ់បំផុត ។ រហូតមកដល់ពេលនេះតារា សម្តែងរូបស្រស់ ភិន សុដាលីសនៅមិនទាន់បញ្ចប់ងារជាមេម៉ាយនៅឡើយទេ! ប៉ុន្តែអ្នកនាងត្រូវបានគេចាត់ទុក ជាអ្នកម្តាយហាយសូរសម័យថ្មីដែលលេងខ្លួនទាក់ទាញក្រមុំមិនដូរឡើយ ។ យ៉ាងណាមិញថ្មីៗនេះ តារា ភិន សុដា លីស បានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនៅពេលឃើញនាងបង្អួតសម្រស់ជាមួយកូនស្រីរួម ជាមួយនឹងរថយន្តទំនើបដែលមានតម្លៃរាប់ម៉ឺនដុល្លារផងដែរ ។តាមរយៈរូបភាពជាច្រើនសន្លឹករបស់ ភិន សុដាលីស និង កូនស្រីដែលបញ្ចេញស្ទីលថតនៅមុខរថយន្តទំនើបម៉ាក BMW ពណ៌សយ៉ាងស្រស់ស្អាតរួមនឹងស្លាកលេខជាឈ្មោះរបស់នាងកាន់តែកាលីបទៀត នោះនិង រឹតតែលេចធ្លោថែមមួយកម្រិតទៀត ។ មិនមានអ្វីចម្លែកទេព្រោះ ភិន សុដាលីសត្រូវបានគេចាត់ទុកជាតារាស្រីដែលនិយម លេងខ្លួនទាន់ សម័យ រួមនឹងសម្ភារទំនើបៗម៉ាកល្បីផងដែរ ។កូនស្រី ភិន សុដាលីស កាន់តែធំកាន់តែគួរឱ្យស្រឡាញ់ ជារឿយៗ ភិន សុដាលីស តែងបង្ហាញរូបភាពស្អាតៗជាមួយកូនស្រីដែលមើលទៅពិតជាកក់ក្តៅ ជាមួយគ្នាណាស់ ៕ ស.រ

អត្ថបទដែលជាប់ទាក់ទង