ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​សប្បាយចិត្ត​ ខ​ណះ​ដែល​លោក​អភិបាលខណ្ឌ ​យក​រថយន្ត​បូម​លូ​ដែល​ស្ទះ​តាម​ផ្ទះ​

78

​ភ្នំ​ពេ​ញះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ព្រលឹត​ស្ថិត​ក្នុងភូមិ​អូរអណ្តូង​ទី​១​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​សំដែង​នូវ​ក្តី​រីករាយ​នៅពេលដែល​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ដឹកនាំ​កម្លាំង​និង​យក​រថយន្ត​បូម​លូ​ដែល​ស្ទះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​។​
​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​នេះ​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ​និង​ប្រជា​ការពារ​សាលាខណ្ឌ​និង​សាលាសង្កាត់​ព្រែកប្រា​ចុះ​ស្តា​សំរាម​ចេញ​តាម​រឺ​ុ​ហ្គែ​រ​លូ​នៅតាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កកស្ទះ​សំរាម​។​
​ខ​ណះ​ពេល​ចុះ​ស្តា​សំរាម​ចេញពី​រុ​ឺ​ហ្គែ​រ​លូ​ដែល​ស្ទះ​នោះ​លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍​ប្រាប់ថា រាល់ពេល​ដែល​លោក​មេភូមិ​និង​លោក​ចៅសង្កាត់​ធ្វើ​សេចក្តីរាយការណ៍​ស្តីពី​មានការ​កកស្ទះ​លូ​បង្ហូ​ទឹក​តាម​បណ្តា​ភូមិ​គឺ​លោក​អភិបាល​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្តា​ភ្លាមៗ​ព្រោះ​ជា​រដូវវស្សា​មកដល់​ហើយ​។​ដូច្នេះ​បើ​មិន​រូតរះ​ចុះ​ស្តា​នោះទេ​គឺ​និង​មាន​ផល​លំបាក​ពេល​ភ្លៀង​ធ្លា​ក់មក​យ៉ាង​ជង្ហុគ​ដែល​បង្ក​ឲ្យ​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​។​
​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បានបញ្ជាក់​ទៀតថា​ចំពោះ​ទីតាំង​តំបន់​បឹង​ព្រលឹត​នេះ​គឺ​ត្រូវដាក់​កម្លាំង​ចុះ​ស្តារ​សំរាម​ឲ្យ​ទាល់តែ​លែង​ស្ទះ​ដោយមាន​រថយន្ត​បូម​លូ​ចំនួន​២​គ្រឿង​មកជួយ​បូម​រហូត​ទាល់តែ​លែង​ស្ទះ​គ្រប់មុខ​លូ​ទាំងអស់​។​ខ​ណះ​នោះដែរ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​រុ​ឺ​ហ្គែ​រ​លូ​នៅមុខ​ផ្ទះ​សុំ​កុំ​យក​សំរាម​ដាក់​មុខ​លូ​ដែល​នាំ​ហូ​ចូល​តាម​រុ​ឺ​ហ្គែ​រ​បង្ក​ឲ្យ​ស្ទះ​នោះ​។​
​ខ​ណះ​នោះ​លោក​ស្លៃ​ម៉ាន់ អុល​វី អនុ​ប្រធានភូមិ​អូរអណ្តូង​ទី​១​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៧០០​គ្រួសារ​ក្នុង​តំបន់​បឹង​ព្រលឹត​សូម​សំដែង​នូវ​ការ​អរគុណ​ដល់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ការសាងសង់​ផ្លូវ​ចាក់​ក្រាល​បេតុង​រហូតដល់​ចុះ​ស្តា​សំរាម​តាម​រុ​ឺ​ហ្គែ​រ​លូ​ការពារ​កុំ​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នា​រដូវវស្សារ​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង