ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត Mazda១គ្រឿងទទួលរងការ ខូចខាត ខណៈមេឃភ្លៀងមួយមេធំ លាយឡំដោយខ្យល់បោកបក់ហើយបានបាក់ ដើមឈើ១ដើមធំសង្កត់ពីលើ ស្តុបសន្ធរម៉ុក

64

ភ្នំពេញ៖ដើមក្ងោក មួយដើមត្រូវបានបាក់សង្កត់រថយន្ត១គ្រឿងបណ្តាលអោយខួចខាត ក្រោយពីមេឃភ្លៀងមួយមេរួមនិង ខ្យល់បោកបក់យ៉ាងខ្លាំង នៅតាមបណ្ដោយ មហាវិថីកម្ពុជាក្រោម ចំណុចក្បែរស្តុបសន្ធរម៉ុក តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

ហេតុការណ៍ខ្យល់បក់បាក់ដើមឈើនេះ បង្ករកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២០ ចំណុចក្បែរស្តុបសន្ធរម៉ុក ស្ថិតនៅតាមបណ្ដោយ មហាវិថីម្ពុជាក្រោម មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ មានមេឃភ្លៀងធ្លាក់ រួមនិង ខ្យល់បោកបក់យ៉ាងខ្លាំង ដែលបង្កអោយខ្យល់បក់តោង ដើមក្ងោករលើងទាំងឬសបាក់រាបដល់ដី និងសង្កត់រថយន្តម៉ាក់ Mazda មួយគ្រឿង ពណ៌ស ពាក់លេខភ្នំពេញ 2AC-5776  របស់អ្នកធ្វើដំណើរកំពុងបើកបរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម  ក្នុងទិសដៅពីកើតមកលិច បានបណ្ដាលអោយខូចខាត់ផ្នែកដំបូលនិងកំណាត់ក្រោយទាំងស្រុងតែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

  អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោក ឯក ឃុនឌឿន បានប្រាប់អោយដឹងថា ក្រោយពីទទួលព័ត៌មានថាមានការណីបាក់ដើមក្ងោក បាក់សង្កត់ទៅលើរថយន្ត១គ្រឿង នៅចំណុចកើតហេតុ រួចមក លោកបានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពចុះជួយសម្រួលនៅកន្លែងកើតហេតុភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសាលាធានីភ្នំពេញ បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញដើម្បី ជៀសវាងការកក់ស្ទះចរាចរណ៍៕

 

អត្ថបទដែលជាប់ទាក់ទង