ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកអ្នកដើរឆ្លងផ្លូវ សន្លប់៣នាក់នៅល្វាឯម

56


កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសបានអោយដឹងថាដោយស្ដីពី ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិងអ្នកថ្មើរជើងបណ្តាលឲ្យរបួសសន្លប់ធំដេកស្ដូកស្ដឹង៣នាក់និងខូចខាត់មូតូ ០១ គ្រឿងកាលពីល្ងាចថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០២០នេះនៅលើកំណាត់ផ្លូវលេខ ៣៨០ស្ថិតក្នុងភូមិតាជោ ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល
ក្រុមសមត្ថកិច្ចប៉ូលិសបានអោយដឹងទៀតថានៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda Dream C125 ពណ៏ខ្មៅ ផលិតឆ្នាំ2019 ពាក់ផ្លាកលេខកណ្តាល 1AF-9702 បើកបរដោយឈ្មោះវន្ត័ រ៉ាវីត ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិឃ្លាំងមឿង ឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ (មានមួកសុវត្តិភាពរបួសធ្ងន់)។និងអ្នករួមដំណើរ០១នាក់ត្រូវជាប្អូនបង្កើតមាន
.ឈ្មោះវន្ត័ វុធភេទប្រុសអាយុ១៤ឆ្នាំរបួសដោយបើកបរមានទិសដៅពី (ពីកើតទៅលិច)(ពីឃុំពាមឧកញ៉ាអុងទៅឃុំអរិយក្សត្រ)ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកស្រ្តីវ័យចំណាស់ម្នាក់ពេញទំហឹងដែលកំពុងដើរឆ្លងផ្លូវឈ្មោះ ជា ប៉ុញ ភេទស្រី អាយុ ៧៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិតាជោ ឃុំ សារិកាកែវ ស្រុក ល្វាឯម ខេត្ត កណ្តាល (របួសធ្ងន់) អ្នករងរបួសទាំងសងខាងបានយកទៅមន្ទីពេទ្យឯកជននៅភូមិក្តីកណ្តាលរួចបន្តបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។នៅកន្លែងកើតហេតុមានការប្រែប្រួលមុនពេលសមត្ថកិច្ចទៅដល់។
តាមការសន្និដ្ឋានពីសំណាក់ក្រុមសមត្ថកិច្ចប៉ូលិសជំនាញនិយាយថាករណីនេះគឺបណ្ដាលមកពីអ្នកដើរឆ្លងផ្លូវគាត់មិនបានមើលគ្រប់ជ្រុងជ្រោយពេលឆ្លងគួបផ្សំគាត់មានវ័យចំណាស់ផង។ចំណែកឯអ្នកបើកម៉ូតូខ្វះការប្រុងប្រយត្ន័មិនបានមើលឧបសគ្គនៅខាងមុខ។វត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវ ដើម្បីរងចាំការដោះស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង