ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ករណីប្រើ​ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

51

 

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅថ្ងៃទី១៩-០៥-២០២០ វេលាម៉ោង១៤ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ករណីប្រើ​ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខB៨ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យ០៩នាក់ ៖
១-ឈ្មោះ ណៃ តាំងសាវរី ភេទស្រី ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិចំរើនផល២ សង្កាត់បឹងទំពន់ខណ្ឌមានជ័យ ។
២-ឈ្មោះ សន ស្រីណុច ភេទស្រី ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
៣-ឈ្មោះ គង់ ចំរើន ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
៤-ឈ្មោះ យូ ណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រែទម្លាប់ ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល ។
៥-ឈ្មោះ ថូ មិថុនា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
៦-ឈ្មោះ ថូ សុខហៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
៧-ឈ្មោះ ម៉ុន សុធាវុធ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
៨-ឈ្មោះ ឡុង ពន្លឺ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
៩-ឈ្មោះ សាយ ចន្ទ័វល័ក្ខ ភេទស្រី ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយដកហូតក្រាមសថ្លា០២កូនថង់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង