ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកឡានស្រវឹង បុកអ្នកជិះម៉ូតូរបួសនៅកៀនស្វាយ

52

កណ្ដាល៖សមត្ថកិច្ចប៉ូលិសបានអោយដឹងនៅព្រឹកថ្ងៃទី២០ខែឧសភានេះថាដោយស្តីពី:ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោករវាងម៉ូតូនឹង រថយន្ត បណ្តាលអោយរបួសធ្ងន់ម្នាក់និងខូចខាតម៉ូតូ០១គ្រឿង ,រថយន្តខូចគ្រឿង។
សមត្ថកិច្ចប៉ូលិសអោយដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោងជិត៧យប់នាថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០នេះនៅ
លើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៧_២៨
ចំណុច៖ភូមិ​ ខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។
សមត្ថកិច្ចប៉ូលិសអោយដឹងទៀថានៅថ្ងៃខែឆ្នាំកើតហេតុខាងលើ មានរថយន្ត ០១គ្រឿងម៉ាក់CANTER ពណ៌ខៀវផ្លាក់លេខ ចង្កូតស្តាំ KDL-0093 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) មានទិសដៅអ្នកលឿងទៅភ្នំពេញ ។ ពេលមកដល់កន្លែងកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងមក បុកម៉ូតូ០១គ្រឿងម៉ាក YAMAHA FZ N150 ពណ៌ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ1IF5449 ជិះគ្នា០២នាក់បើកបរដោយឈ្មោះ ជា សុទ្ឋារិន ភេទប្រុសអាយុ ២៧ឆ្នាំ(ស្រុកកំណើតខេត្តស្ទឹងត្រែង)បច្ចុប្បន្នស្នាក់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្ត កណ្តាលរងរបួស។ដោយអ្នករួមដំណើរឈ្មោះ សុី លីកា ភេទប្រុស អាយុ១១ ឆ្នាំមានទីលំនៅភូមិស្ទឹង ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល។(របួបាក់ដៃខាងឆ្វេង)
មានទិសដៅផ្ទុយគ្នា( ភ្នំពេញ.អ្នកលឿង) បណ្តាលអោយធ្ងន់២ នាក់ភេទប្រុស រួចរថយន្តក៌រេចង្កូតទៅខាងស្តាំវិញទៅធ្លាក់ក្នុងអណ្តូង អ្នករបួស់ទាំង០២នាក់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។
ចំណែកម៉ូតូ ០១គ្រឿងរថយន្ត០១គ្រឿងត្រូវបានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងបន្តនិតិវិធី។
សមត្ថកិច្ចប៉ូលិសជំនាញបានដាក់ការសន្និដ្ឋានថាករណីនេះគឺបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែសគ្នានការប្រុងប្រយត្ន័បើកបរក្នុងស្ថានភាពស្រវឹង ៕

អត្ថបទដែលជាប់ទាក់ទង