ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរយៈពេលប៉ុន្មានខែនៃយុទ្ធនា ការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩នេះមានក្រុមហ៊ុន អង្គការ ប្រទេសជាមហាមិត្តនិងសប្បុរសជនជាច្រើនជួយឧត្តមជាសម្ភារៈ មករដ្ឋបាលរាជធានីភ្នំពេញ

60

ភ្នំពេញ៖ ស្របពេលដែល ជំងឺកូវីដ១៩បាននឹងកំពុងវាយលុកនៅលើពិភពលោកទាំងមូល ហើយក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវការឆ្លង ជំងឺកូវីដ១៩ដែរនោះ គេបានមើលឃើញថាក្នុងរយៈពេលប៉ុន្មានខែជាប់គ្នានេះ មាន ក្រុមហ៊ុនអង្គការ ប្រទេសជាមហាមិត្តនិងសប្បុរសជនជាច្រើនបានជួយឧត្តមជាសម្ភារៈ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ហាញពីការចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។

   ជាក់ស្ដែង បើយើងគិតចាប់ពីថ្ងៃទី០៩ខែ មិនាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០កន្លងមកនេះ គេបានឃើញ សប្បុរសជន ដូចជាក្រុមហ៊ុនឯកជន មន្ត្រីក្នុងជួររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល បានជួយឧបត្ថម្ភសម្ភារៈយ៉ាងច្រើនមកលើមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដែលមានទាំង អាកុលជែល ស្រោមដៃ អង្ករសម្លៀកបំពាក់ការពារ និងឧបករណ៍ពាក់ព័ន្ធនឹងការកំចាត់នូវ ជំងឺកូវីដ១៩នេះ ហើយក្រុមហ៊ុននិងសប្បុរជនដែលបានជួយឧត្តមនេះ មានដូចជា ក្រុមហ៊ុនឡាក់គី លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ឯកអគ្គកររដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនណាហ្គាវើល ក្រុ មហ៊ុន TCU polys Enterpise ក្រុមហ៊ុនLSV អង្គការការីតាសកម្ពុជា ក្រុមហ៊ុនDW ហាងគុយទាវឆ្ងាញ់ទសវត្សរ៍ទី៦០ លោកហ៊ុន ម៉ានី ក្រុមហ៊ុនលីលី ហ្វូតលោកស្រីខេង សារ៉ាក់

  ក្នុងឪកាសនៃការទទួលអំណោយមនុស្សធម៌នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់ លោក លោកស្រីជាសប្បុរសជន ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩។ តាមរយៈកាយវិការប្រកបដោយមនុស្សធម៌និងគុណធម៌ទាំងនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញ ពីការគិតគូរនិងក្តីអាណិតស្រឡាញ់ ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិសាមគ្គីជាធ្លុងក្នុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតនៃមេរោគកូវីដ១៩

លោកឃួង ស្រេង ក៏តែងបានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង ១៤ ក្នុងការបន្តផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩អោយបានខ្លាំងក្លាបន្តទៀត បើទោះបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជាសះស្បើយអស់ទាំង១២២នាក់និងមិនមានការរីករាលដាបន្តទៀតយ៉ាងណាក្តី៕

 

អត្ថបទដែលជាប់ទាក់ទង