ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ដ្រីក្រសួងព័ត៏មាន ទទួលអំណោយ សប្បុរសធម៏ ជាគ្រឿងឧបភោគផ្លែល្មើ ចំនួន២តោនពីសប្បុរសជន ក្នុងខែបូសរ៉ាម៉ាឌន

68

 

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៏មាន បានទទួលអំណោយ សប្បុរសធម៏ ជាគ្រឿងឧបភោគផ្លែល្មើចំនួន២ តោន ពីសប្បុរសជន ក្នុងខែបូសរ៉ាម៉ាឌន ដើម្បីបន្ដផ្ដល់ជូនទៅដល់ បណ្តាវិហារឥស្លាម នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម និងបែងចែកទៅតាមបណ្ដាអគ្គ នាយកដ្ឋានទាំង៥ នៅក្រសួងព័ត៏មាន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។
ក្រៅពីផ្លែល្មើនេះ លោក ខៀវ កាញារីទ្ធ ក៏បានផ្តល់ជូននូវថវិកាបន្ថែម ក្នុង១វិហារឥស្លាម ចំនួន១លានរៀល ផងដែរ ។
សម្រាប់ផ្លែល្មើចំនួន២តោននេះ គឺទទួលបានពីសប្បុរសជន លោក ស្លៈ ណាសុី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឍមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ។
ក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ ក៏ បានចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ ក្នុងអគ្គនាយកដ្ឋានមួយ ៗទទួលបាន ផ្លែល្មើ ១០០គីឡូក្រាម សម្រាប់ស្ថានីយ៍វិទ្យុជាតិ FM-96 ទទួលបាន៥០ គីឡូក្រាម។ ក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ ក៏បាន ថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែជួយគាំទ្រ ដល់ក្រសួងព័ត៏មាន ចូលរួមចំណែកបរិច្ចាគ ជាគ្រឿងឧបភោគ និងថវិកា ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលពួកគាតកំពុងជួបនូវការ លំបាកផ្នែកជីវភាព ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង