ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹ យក្សតឿទឹសពាយ័ព្យយុគ យក្សផ្លែជួបជាមួយ អ្នកប្រយុទ្ធជំនាន់ក្រោយ នឹម នន

109

ភ្នំពេញ៖អ្នកប្រដាល់ស្រករក្រោយនឹម ននក្លិបទ័ពឆ័ត្រយោង៩១១បានបញ្ចេញនូវសេចក្ដីក្លាហានសុំប្រកួតជាមួយអ្នកប្រដាល់
យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ ។
អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៣ឧសភាខាងមុខនេះ ។យក្សផ្លែ
ដែលមានរហស្សនាមថាយក្សតឿទឹសពាយ័ព្យនោះគឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបនិងពូកែឌឺដងដាក់គូប្រកួតណាស់ ។គេជាអ្នកប្រដាល់
ដែលមានផ្លែវ៉ៃល្អរហ័សនិងពោរពេញដោយអំណួតទៀតផង ។
នឹម ននជាអ្នកប្រដាល់ស្រករក្រោយតែគេក៏មានប្រវត្តិយកឈ្នះអ្នកប្រដាល់ជើងខ្លាំងៗមួយចំនួនដែរ ។អ្នកប្រដាល់រូបនេះធ្លាប់
ប្រកួតឈ្នះអ្នកប្រដាល់វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាដែលជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមលើកទី២៩ទៀតផង ។អ្នកប្រដាល់ជើងថ្មីរូបនេះ
រូបនេះក៏ជាអ្នកប្រដាល់ពូកែឌឺដែរតែឌឺមិនដល់យក្សផ្លែឡើយ ។
ថានានុក្រមក្នុងពិភពប្រដាល់នឹម ននស្ថិតនៅក្រោមយុគ យក្សផ្លែឆ្ងាយណាស់ ។ជំនួបមួយនេះមិនប្រាកដថាយក្សផ្លែនឹងទទួល
បានជ័យជំនះនោះឡើយហើយក៏មិនប្រាកដថាននឹម ននបង្ក្រាបយក្សផ្លែបានដែរ ។
វេន សុភ័ក្ត្រក្លិបទ័ពឆ័ត្រយោង៩១១ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីទូច ដេវីដមកពីក្លិបអារុណរះកីឡាដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ទូចដេវីដជាអ្នកប្រដាល់ស្រករក្រោយទេតែគេឆាប់ទទួលបាននូវភាពល្បីល្បាញមិនតែប៉ុណ្ណោះមួយរយៈចុងក្រោយនេះគេបង្ក្រាបអ្នកប្រដាល់រៀមច្បងបានមិនតិចនាក់នោះទេ ។ការប្រកួតភាគច្រើនប្រសិនបើគេចាញ់ក៏គេធ្វើឲ្យគូប្រកួតវេទនាដែរ ។អ្នកប្រដាល់រូបនេះ
មានកណ្ដាប់ដៃធ្ងន់និងពូកែការពារនិងក្លាហានណាស់ ។
វេន សុភ័ក្រ្តវិញគេក៏ជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងដែរ ។ គេជាអ្នកប្រដាល់ដែលមានកម្លាំងអស្ចារ្យដែលអាចវ៉ៃបាន
៥ទឹកពេញដោយគ្មានបញ្ហា ។គេមានផ្លែល្អទាំងជង្គង់ កែង ទាត់ និងកណ្ដាប់ដៃ ។
ជំនួបនេះគេជឿថាពួកគេនឹងវ៉ៃគ្នា៥ទឹកជាមិនខានតែរឿងចាញ់ ឈ្នះមិនអាចនិយាយទុកមុនបានឡើយតែរវាងអ្នកឈ្នះ និង អ្នក
ចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។
សឿន សារ៉ាន់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជ័យ ពន្លកក្លិឃ្លាំងមឿងកីឡាដោយ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ជើងថ្មីដូចគ្នានិងមិនសូវមានឈ្មោះបោះសម្លេងដូចគ្នា ។នេះជាលើកដំបូងហើយដែលពួកគេជួបប្រកួតគ្នា
មិនដឹងថានរណាជួបសំណាងល្អនោះឡើយ ។
ឡុង សំណាងក្លិបពន្លឺវិបុលប្រកួតជាមួយអ្នកប្រដាល់ប្រាក់ ឌីណាក្លិបតាឯកដំបងដែកមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
៦០គីឡូក្រាម ។
អ្នកប្រដាល់ជើងចាស់ហ៊ុន ឈុនហេងក្លិបតាព្រហ្មមានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់វ៉ាន់ សារ៉ាតក្លិបកងយោធ
ពលខេមរភូមិន្ទដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ឈុនហេងជាអ្នកប្រដាល់ជើងចាស់ដែលធ្លាប់បង្រ្កាបអ្នកប្រដាល់ថៃបានមិនតិចនាក់នោះទេ។គេបាត់មុខពីសង្វៀនប្រដាល់ជា
ច្រើនឆ្នាំមកហើយបន្ទាប់ពីគេជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ជើងនោះ ។គេជាអ្នកប្រដាល់ដែលល្អទាំងអស់តែបន្ទាប់ពីបាត់មុខ
មួយរយៈពេលវែងមកនេះគេជួបជាមួយអ្នកប្រដាល់ជើងថ្មីវ៉ាន់ សារ៉ាតមិនដឹងថាគេនៅល្អដូចមុនឬយ៉ាងនាឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង