ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសកម្មភាពថែទាំផ្លូវជាតិ កៀរសម្រួល ជួសជុលនិងថែទាំបង្គោលសុវត្ថិភាពជាប្រចាំ

68

ព្រះវិហារ៖ ផ្លូវជាច្រើនខ្សែទាំងផ្លូវនៅក្នុងខេត្តនិងផ្លូវតភ្ជាប់ទៅខេត្តព្រះវិហារ  ឃើញថាមានលក្ខណៈល្អស្អាតងាយស្រួលក្នុងការធ្វើដំណើរទៅមក កំណាត់ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិនិងផ្លូវលំនានានៅក្នុងខេត្តល្អស្អាតបែបនេះមិនមែនបានមកដោយភាពងាយស្រួលនោះទេ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានសកម្មភាពការងារ ថែទាំផ្លូវជាតិ កៀរសម្រួល ជួសជុលជាប្រចាំ។

   ជាក់ស្តែងសម្រាប់ពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានសកម្មភាពថែទាំផ្លូវជាតិ កៀរសម្រួល ជួសជុល និងថែទាំបង្គោលសុវត្ថិភាពរបស់មន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

. សកម្មភាពក្រុមការងារថែទាំផ្លូវជាតិលេខ៩៥ (ក្រាលកៅស៊ូ DBST) ដែលមានប្រវែង ៥៩,១គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៩ ស្រុកឆែប ដល់ ភ្នំដែក ស្រុករវៀង ខេត្តព្រះវិហារ បានស្រោចកៅស៊ូ សៀលស្នាមប្រេះ ស្រុតនៅគីឡូម៉ែត្រ៥៤+៥០០ដល់គីឡូម៉ែត្រ៥៧+២០០ សម្រេចបានលទ្ធផល ៣៥០ម៉ែត្រការ៉េស្ថិតក្នុងស្រុករវៀងខេត្តព្រះវិហារ។

  . សកម្មភាពជួសជុល និងថែទាំបង្គោលសុវត្តិភាព ផ្លូវជាតិលេខ៦៤ចន្លោះ គីឡូម៉ែត្រ ៧៣+០០០ ដល់ គីឡូម៉ែត្រ១១២ +០០០ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

  . សកម្មភាពក្រុមការងារថែទាំផ្លូវខេត្តលេខ ២៦២៧ (ក្រាលល្បាយថ្មភ្នំ) ដែលមានប្រវែង ១៣,

គីឡូម៉ែត្រ ចាប់ពីគ១ ដល់ ភូមិអង្គ្រង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានកៀរសម្រួលផ្លូវ និងថែមល្បាយថ្មភ្នំសម្រេចបានលទ្ធផល .០គីឡូម៉ែត្រសរុបរួមសម្រេចបានប្រវែង .៥គីឡូម៉ែត្រស្ថិតក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង