ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន សារដ្ឋ និង សោម វិឆ័យនរណាក្លាយជាម្ចាស់ពាន ដែលអមដោយថវិកា៤.០០០ដុល្លារ ?

87

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-OutSerie by K-Cementទម្ងន់៦៣,៥០គីឡូក្រាមដែលចាប់ផ្ដើមពីថ្ងៃទី១៤ធ្នូឆ្នាំ២០១៩មក
នោះនឹងប្រកួតផ្ដាច់នៅយប់ថ្ងៃទី២៣ឧសភានេះហើយ ។
ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់ចូលរួមចំនួន៣២រូបមកពីក្លិបចំនួន៣២មកពីក្លិប សមាគមនានាចំនួន៣២មកពីទូទាំងប្រទេស។
ការប្រកួតតាមរូបមន្ដជម្រុះគឺអ្នកចាញ់ខ្ទាតចេញពីការប្រកួតរហូតនៅសល់៤រូបសម្រាប់ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
អ្នកប្រដាល់ចំនួន២រូបដែលមិនទាន់ស្គាល់ចាញ់នៅក្នុងព្រឹត្តិការណ៍នេះនឹងប្រជែងគ្នានៅវគ្គផ្ដាច់ព្រ័ត្រុំអ្នកឈ្នះបានពាននិងរង្វាន់
អមចំនួន៤.០០០ដុល្លារ ចំពោះអ្នកចាញ់បានពានមួយនិងរង្វាន់អមចំនួន២.០០០ដុល្លារ ។
សោម វិឆ័យក្លិបពន្លឺវិបុលត្រូវតស៊ូជាមួយអ្នកប្រដាល់រិន សារដ្ឋក្លិបបញ្ជាការដ្ឋានកងទ័ពជើទឹក ។អ្នកប្រដាល់ទាំង២រូបនេះនៅ
មិនទាន់ស្គាល់ចាញ់ដូចគ្នាតែសម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះនឹងមានម្នាក់បន្តឈ្នះ និងមានម្នាក់ស្គាល់ចាញ់ជាលើកដំបូង ។
កាលប្រកួតជម្រុះជុំទី១វិឆ័យឈ្នះផាន រះក្លិបតាព្រហ្មមានជវ័យក្នុងខណៈដែលសារដ្ឋឈ្នះសល់ ពិសិដ្ឋក្លិបកុសលកីឡាដែល
រក្សាទម្ងន់មិនបាន ។វគ្គជម្រុះជុំទី២វិឆ័យឈ្នះគង់ សំបូរក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបដៀយពិន្ទុ ចំពោះសារដ្ឋឈ្នះអ៊ុង កំសត់
ក្លិបព្រៃទទឹងកីឡាដោយពិន្ទុ ។
វគ្គជម្រុះជុំទី៣វិឆ័យឈ្នះរឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងដោយពិន្ទុ និង សារដ្ឋឈ្នៃខាំ សាបានក្លិបរ៉ាហាប់ស្វាយប៉ាក
ដោយពិន្ទុ ។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិឆ័យឈ្នះពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ឯ សារដ្ឋឈ្នះវ៉ែន ណហុងជីវ៉ុងក្លិបកងកេងមាន
រិទ្ធខេត្តបាត់ដំបងដោយពិន្ទុដែរ ។
ជំនួបផ្ដាច់ព្រ័ត្រនេះមិនដឹងថានរណាក្លាយជាម្ចាស់ពាននោះឡើយ ។ទាំងសងខាងសុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នា ។សារដ្ឋគេ
ជាអ្នកប្រដាល់ដែលរហ័សកែងតែវិឆ័យរន្ទះជើងរបស់ស៊ីកញ្ចឹង ក គូប្រកួតបានច្រើនគ្នាណាស់ចំពោះកណ្ដាប់ដៃ កែង និង ជង្គង់របស់គេ
ក៏មិនអាចមើលស្រាលបានដែរ ។
ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់វ៉ែន ហុងជីវ៉ុងដណ្ដើមចំណាត់ថ្នាក់លេខ៣ ។អ្នកឈ្នះនឹងបានទទួល
ពានលើកទឹកចិត្តអមដោយរង្វាន់ចំនួន១.០០០ដុល្លារ ។ចំពោះអ្នកចាញ់វិញបានទទួលពានលើកទឹកចិត្តនិងប្រាក់រង្វាន់លួងចិត្តចំនួន៧០០
ដុល្លារ ។
អ្នកប្រដាសល់ទាំង២រូបនេះសុទ្ធតែចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ពករ័ត្រដូចគ្នា គឺពុយ វណ្ណៈចាញ់ពិន្ទុសោម វិឆ័យ និង ជីវ៉ុង
ចាញ់ពិន្ទុរិន សារដ្ឋ ។កាលប្រកួតជម្រុះ៣ជុំដំបូងនៅជុំទី១ពុយ វណ្ណៈឈ្នះលីន សុខឈុនក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុចំពោះជីវ៉ុងឈ្នះ
សុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុ ។
វគ្គេះជម្រុះជុំទី២វណ្ណៈឈ្នះសូត្រ ខេវិនក្លិបបក្សីស្លាបដែកដោយពិន្ទុ ឯ ជីវ៉ុងឈ្នះសោម ស៊ីថៃក្លិបអេភូថងកីឡាដោយពិន្ទុ ។នៅ
វគ្គជម្រុះជុំទី៣វណ្ណៈឈ្នះឡុង បេនលឿនក្លិបសាលវ័ន្ដកីឡាដោយពិន្ទយក្នុងខណៈដែលជីវ៉ុងឈ្នះណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំ
បងដោយពិន្ទុ ។ចំណាត់ថ្នាល់លេខ៣ជារបស់នរណា ?
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះថន ភឿតក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយឡាញ់ ផល្លាក្លិបអេភូថងកីឡាក្នុង
ប្រភេទទម្ងន់៦០គីឡូក្រាម ។ជី ឆៃលីក្លិបកងយោពលខេមរភូមិន្ទប្រកួតជាមួយសឺន ថៃសាន់ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺក្នុងប្រភេទ
ទម្ងន់៥៤គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង