ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទម្នាក់ ក្នុងបទហិង្សាដោយចេតនា

76

បាត់ដំបង៖ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៣៨៤ ត.ព្រ/២០ របស់ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តបាត់ដំបង លោក អ៉ី សុវណ្ណ និងតាមបទបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ ស្នង ការ ដ្ឋាន នគរ បាលខេត្តបា ត់ដំបង ក៏ដូចជាមតិរបស់លោក វរសេនីយ៍​ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារ​ព្រហ្ម​ទណ្ឌ ព្រមទាំងការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៩និង១៥ នាទី នៅចំណុច​ភូមិកញ្ជ្រោង ឃុំបាយដំរាំ ស្រុកបាណន់ខេត្តបា​ត់​ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នា​យ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល​នៃស្នងការដ្ឋានបានដឹកនាំកម្លាំងការិយា​ល័យជំនាញ សហការជាមួយកម្លាំង ក្រុមអន្តរា​គ​មន៍បង្ការបង្ក្រាបនិងកម្លាំងនគរបាលស្រុកបា​ណន់ ធ្វើការចាប់ខ្លួនជនត្រូវចោទចំនួន ០១នាក់ ឈ្មោះ មិត្ត យក់លៀម ហៅ ហ្វី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកញ្ជ្រោង ឃុំបាយដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង ដែលត្រូវបានចៅ ក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង​ចោទប្រកាន់ពីបទហិង្សាដោយចេតនាប្រព្រឹត្តិនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែល​មានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ។

បច្ចុប្បន្នជនត្រូវចោទខាងលើការិយាល័យជំ​នាញ​បានរៀបចំបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង